UNIS - សាលារៀនមិត្តភាព
បង្កើតនៅឆ្នាំ១៩៨៨ សាលា UNIS ចាប់ផ្តើមបើកវគ្គសិក្សាដោយមានសិស្សចំនួន១៣នាក់ និងគ្រូបង្រៀនម្នាក់។ មកដល់សព្វថ្ងៃ សាលា UNIS បើកសុក្រិតបីកម្រិតសិក្សារួមមាន៖ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ បរិវេណសាលារៀន មានសាលចម្រៀង មានកៅអីអង្គុយ ៤០០កន្លែង អាងហែលទឹក បន្ទប់រៀនដាច់ដោយឡែកសម្រាប់វិទ្យាសាស្រ្តនិងផ្នែករចនា បរិយាកាសបៃតងនិងបើកទូលាយសម្រាប់សិស្សានុសិស្សលេងសប្បាយក្រោយម៉ោងរៀន។ ឆ្នាំ២០១០ នាឱកាសអបអរ១០០០ឆ្នាំថាំងឡុង (Thang Long) - ហាណូយ សាលារៀនអន្តរជាតិ UNIS មានកិត្តិយសទទួលលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Ban Ki Moon អញ្ជើញមកសួរសុខទុក្ខសាលា។ ថ្លែងសុន្ទរកថាចំពោះមុខសិស្សានុសិស្សនិងគ្រូបង្រៀន លោក Ban Ki Moon សម្តែងភាពរំភើបសប្បាយចិត្ត ដោយសារគោលដៅអភិវឌ្ឍន៍រឹងមាំនៃអង្គការសហប្រជាជាតិ បានអនុវត្តចូលក្នុងកម្មវិធីសិក្សាអប់រំពលរដ្ឋសកលលោក របស់សាលា UNIS ។
សាលា UNIS បានវាយតម្លៃជាសាលារៀនអន្តរជាតិពិពិធបំផុត នៅក្រុងហាណូយ ការអប់រំនៅសាលា UNIS បានប្រព្រឹត្តទៅក្នុងបរិស្ថានពិពិធវប្បធម៌មួយ ជាទីកន្លែងដែលសិស្សានុសិស្ស បានរៀនគោលការណ៍សមភាពរបស់អង្គការសហប្រជាជាតិ ស្វែងយល់ពីបញ្ហាដែលមានសភាពសម័យកាល ដូចជាបម្រែបម្រួលអាកាសធាតុ កាត់ផ្តាច់ភាពអត់ឃ្លានក្រីក្រ និងបង្កើនសហប្រតិបត្តិការអន្តរជាតិ។ សាលា UNIS តែងភ្ជាប់បណ្តុះបណ្តលនិងអប់រំស្មារតីការពារបរិស្ថាន អភិរក្សវប្បធម៌វៀតណាម ផ្តល់សិទ្ធិជូននារី។ កម្រិតសិក្សារបស់សាលា UNIS សុទ្ធតែមានបរិយាកាសសិក្សាដាក់ដោយឡែក មានទីធ្លាស្មៅសិប្បនិម្មិត ទីលានបាល់ទាត់ កន្លែងហាត់ប្រាណ អាងហែលទឹកទំនើប ជួយប្អូនៗមានសុខភាពល្អ សកម្មចូលរួមសិក្សាក្នុងសាលា។
សាលា UNIS មានសិស្សានុសិស្ស១.១៤០នាក់ គ្រូបង្រៀននិងបុគ្គលិក៣១៥នាក់ ក្នុងនោះ៤០%ជាពលរដ្ឋអាមេរិក នៅមកគឺមកពីប្រទេសអង់គ្លេស អូស្រ្តាលី កាណាដា នូវែហ្សឺឡង់ និងប្រទេសមួយចំនួនផ្សេងទៀត។ ជាង៥០%គ្រូបង្រៀននិងអ្នកគ្រប់គ្រងរបស់សាលា មានកម្រិតវិជ្ជាអនុបណ្ឌិត និងបណ្ឌិត។
ចំពោះសិស្សានុសិស្សហាណូយ ដែលមានស្ថានភាពជួបទុក្ខលំបាក សាលា UNIS មិនយកថ្លៃបង់សាលា១០០% រហូតដល់បញ្ចប់ការសិក្សា។ សព្វថ្ងៃ សាលា UNIS មានសិស្ស៨នាក់កំពុងសិក្សា ក្នុងនោះមានប្អូនម្នាក់បានបញ្ចប់ការសិក្សា។ សិស្សានុសិស្សវៀតណាមរៀននៅទីនេះ ពេលពេញវ័យសុទ្ធតែរួមចំណែកជួយសហគមន៍ទាំងអស់។ អញ្ជើញទៅសួរសុខទុក្ខសាលា UNIS យើងខ្ញុំបានស្តាប់រឿងនិទានអំពីប្អូន ង្វៀនណាម (Nguyen Nam)។ ឆ្នាំ២០១២ ណាម (Nam) ចូលរៀនកម្រិតវិទ្យាល័យនៅសាលា UNIS។ ចេះភាសាអង់គ្លេសបន្តិចបន្តូច បរិស្ថានថ្មីធ្វើឲ្យប្អូនរូបនេះជួបប្រទះការលំបាកយ៉ាងច្រើន។ ប៉ុន្តែ ក្រោយបីឆ្នាំសិក្សារៀនសូត្រ ង្វៀនណាម (Nguyen Nam) បានក្លាយជាសិស្សម្នាក់ក្នុងចំណោមសិស្សពូកែបំផុត របស់សាលា UNIS ទទួលសញ្ញាបត្រវិទ្យាល័យអន្តរជាតិ(IB)។ លទ្ធផលនេះ ក៏ជួយង្វៀនណាម (Nguyen Nam) ទទួលបានអាហារូបករណ៍ទាំងស្រុង របស់សាលា Williams College ដែលជាសាលាមួយក្នុងចំណោមមហាវិទ្យាល័យលំដាប់ថ្នាក់ របស់អាមេរិក។ ង្វៀនណាម (Nguyen Nam) ឲ្យដឹង៖ “ជីវភាពរបស់ខ្ញុំបានផ្លាស់ប្តូរច្រើន តាំងពីដំណាក់កាលចូលមករៀននៅសាលា UNIS នេះ។ នៅទីនេះ ខ្ញុំស្វែងរកឃើញប្រភពអារម្មណ៍ខ្លាំងមួយ សម្រាប់ការសិក្សារៀនសូត្រ ពេញវ័យ និងតស៊ូសម្រេចបានបំណងប្រាថ្នារបស់ខ្លួន...។ល។”។
អត្ថបទ៖ ប៊ិចវឹន មិញហើប រូបថត៖ ខាញ់ឡុង និងឯកសារ
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន
VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា