09/07/2020 15:06 GMT+7 Email Print Like 0

UNESCO ទទួលស្គាល់ឧទ្យានភូគម្ភសាស្ត្រ Dak Nong ជាឧទ្យានភូគម្ភសាស្ត្រសកល


 ទេសភាពនៃ ឧទ្យានភូគម្ភសាស្ត្រ Dak Nong។ (រូបថត៖ TTXVN) 
 

នាថ្ងៃទី៧ ខែកក្កដា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហ ប្រជាជាតិ (UNESCO) បានទទួល​ស្គាល់​ជាផ្លូវ​ការ​ថា ឧទ្យានភូគម្ភសាស្ត្រ Dak Nong របស់វៀតណាមគឺជាឧទ្យានភូគម្ភសាស្ត្រ សកល។ នេះជា ឧទ្យាន​ភូគម្ភសាស្ត្រ​សកលទី៣របស់វៀតណាមដែលត្រូវបានទទួលស្គាល់ ក្រោយពីឧទ្យានភូគម្ភសាស្ត្រ សកលខ្ពង់រាបថ្ម Dong Van ​ខេត្ត Ha Giang និងឧទ្យានភូគម្ភសាស្ត្រសកល Non nuoc Cao Bang (ទឹកដី Cao Bang) ខេត្ត Cao Bang។ នេះជាកិត្តិនាមដ៏ថ្លៃថ្លាដែលត្រូវបានប្រគល់ឲ្យតំបន់ធម្ម ជាតិមួយដែលមានព្រំប្រទល់ភូមិសាស្ត្រ-រដ្ឋបាល​ច្បាស់លាស់ ព្រមទាំង ប្រមូលផ្ដុំនូវបេតិកភ័ណ្ឌភូគម្ភសាស្ត្រអន្តរជាតិជាច្រើន ដោយមាន​តម្លៃខាង​វិទ្យាសាស្ត្រ​ អប់រំ សោភ័ណភាព រួមជាមួយតម្លៃផ្សេងៗទៀតអំពី ជីវចម្រុះ បុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម ​ជាដើម ហើយតម្លៃ ទាំងអស់នោះត្រូវបានអភិរក្សនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
 
គួរជម្រាប​បន្ថែមថា ឧទ្យានភូគម្ភសាស្ត្រ Dak Nong ត្រូវបានបង្កើត ឡើងកាលពីឆ្នាំ២០១៥ ដោយមាន​បេតិកភ័ណ្ឌភូគម្ភសាស្ត្រជិត៦៥កន្លែង ប្រព័ន្ធរូងភ្នំជិត៥០កន្លែងដោយមានប្រវែងសរុបជាង១ម៉ឺនម៉ែត្រ រួម​ជា​មួយ​ មាត់ភ្នំភ្លើងនិងល្បាក់ទឹក​ជាច្រើន ទៀតផ​ង៕

 

 តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ