• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Trevi Bike - សារបង្កប់ខាងក្រោយកង់មួយគ្រឿង

ទោះបីទើបមានវត្តមាននៅលើទីផ្សារចាប់ពីឆ្នាំ២០១៨ ទន្ទឹមនោះ Trevi Bike - ពាណិជ្ជសញ្ញាកង់ឫស្សីរបស់​វៀត​ណាម​ មានវត្តមាននៅលើទីផ្សារជាន់ខ្ពស់ ដូចជាអ៊ឺរ៉ុបនិងអាមេរិក។ Trevi Bike កំពុងពណ៌នាអំពីមធ្យោបាយបៃតង​ ជិតស្និទ្ធនឹងបរិស្ថាន រួមនឹងសារអំពីផ្នត់គំនិតបៃតង។

Trevi Bike បានបង្កើតឡើង ដោយស្ថាបនិកពាណិជ្ជសញ្ញា HayBike  ជាប្រភេទកង់ជំនួយកម្លាំងប្រើអគ្គិសនី តួខ្លួនកង់ធ្វើដោយដែក ប្រកបជោគជ័យបង្គួរនៅលើទីផ្សារវៀតណាម។ តែការជោគជ័យរបស់ HayBike នៅមិនទាន់ជាគោលដៅទៅដល់របស់ក្រុមស្ថាបនិក។ គោលបំណងចង់បង្កើតចេញផលិតផលវៀតណាមមួយ យកជំនះបាននៅលើទីផ្សារសកលលោក ទើបជាប្រការដែលក្រុមស្ថាបនិក HayBike ឆ្ពោះទៅរក។

ប្រភេទកង់ជំនួយកម្លាំងប្រើអគ្គិសនី នៅមានការថ្មីថ្មោងចំពោះទីផ្សារវៀតណាម ប៉ុន្តែមិនប្លែកចំពោះទីផ្សារសកលលោក។ ហេតុនេះហើយ ការនាំចេញផលិតផលប្រភេទនេះ គឺមិនអាចទៅរួចនោះទេ។ “នោះជាមូលហេតុ បន្ទាប់ពីបទដ្ឋានស្រាវជ្រាវដ៏យូរអង្វែង ជាមួយនឹងសុបិនអំពីផលិតផលមួយពាក់ផ្លាក “made in Vietnam” យកជំនះលើទីផ្សារអន្តរជាតិ យើងខ្ញុំបានសម្រេចចិត្តជ្រើសយកដើមឫស្សី បង្កើតជាកង់មួយគ្រឿង” លោក ង្វៀន វ៉ាន់ត្វៀន (Nguyen Van Tuyen) ស្ថាបនិកបង្កើតក្រុមហ៊ុនភាគហ៊ុន HayBike កម្មសិទ្ធិករពាណិជ្ជសញ្ញាកង់ Trevi Bike ចែករំលែក អំពីមូលហេតុបង្កើតប្រភេទកង់ឫស្សី Trevi Bike។

Trevi Bike បានធ្វើដោយដើមឫស្សី ជ្រើសរើស ធ្វើប្រព្រឹត្តិកម្មហ្មត់ម៉ាត់ និងបានពិនិត្យដោយអ្នកឯកទេសលំដាប់ខាងវត្ថុធាតុរបស់ Trevi Bike។ ដើមឫស្សីបានធ្វើប្រព្រឹត្តិកម្មដោយបច្ចេកវិទ្យាទំនើប ដើម្បីអាចរងធន់នឹងកម្លាំងរុញ រស់រវើក ធុញល្អចំពោះឥទ្ធិពលពីបរិស្ថាន ដូចជាខ្មូតនិងអាកាសធាតុ។ 



កម្មករផលិតវត្ថុធាតុតួខ្លួនកង់ Trevi Bike ។ រូបថត៖ ឯកសររបស់ Trevi Bike

 

តួខ្លួនកង់ Trevi Bike បានកម្មករពិនិត្យដោយតួលេខ។ រូបថត៖ ត្រឹន ថាញយ៉ាង

 

តួខ្លួនកង់ Trevi Bike បានដំឡើងសម្រេច នៅកម្មន្តសាល។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ប្រភេទកង់លំនឹងសម្រាប់កុមារ ក៏បាន Trevi Bike យកចិត្តទុកដាក់ ហើយនាំចូលការផលិតដែរ។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ស្នាមលម្អិតនៅលើតួខ្លួនកង់ សុទ្ធតែបានធ្វើដោយដើមឫស្សី ដែលមានគុណភាពខ្ពស់ធានា បានកំហិតស្តង់ដារនៃកង់ធម្មតាមួយគ្រឿង ប៉ុន្តែជិតស្និទ្ធនឹងបរិស្ថាន។ រូបថត៖ ត្រឹន ថាញយ៉ាង

 

តាមការស្រាវជ្រាវ ខុសប្លែកនឹងផលិតផលដែលបានធ្វើដោយឈើធម្មជាតិដទៃ ដើមឫស្សីមានកម្រិតស្វិតរឹងមាំជាង ប្រហាក់ប្រហែលនឹងដែកថែប ហើយធន់នឹងទឹកបានល្អ។

ក៏តាមលោក ត្វៀន (Tuyen) វត្ថុធាតុដើមឫស្សីរបស់វៀតណាម មានគុណភាពខ្ពស់លំដាប់ពិភពលោក ជាពិសេសដើមឫស្សីបានដាំនៅខេត្តថាញហ្វ័រ (Thanh Hoa) និងខេត្តហ្វ័រប៊ិញ (Hoa Binh)។ ក្រៅពីអាទិភាពនៃពូជដើមឫស្សី ដីធ្លី អាកាសធាតុក្តៅផង ត្រូពិកផង សមស្រប់នឹងប្រភេទដើមឫស្សីលូតលាស់។ ចិននិងឥណ្ឌាក៏មានដើមឫស្សីយ៉ាងច្រើន ប៉ុន្តែដើមឫស្សីនៅប្រទេសចិន ខាងក្រៅរលោង ខាងក្នុងផុះស្នោរមិនល្អ។

ម្យ៉ាងទៀត គំនិតរបស់ប្រជាជនវៀតណាម ដើមឫស្សីជានិមិត្តរូបរបស់ជនជាតិខ្លួន ជាមួយនឹងកក្តាស្មារតី ប្រវត្តិផ្សារភ្ជាប់នឹងការអភិវឌ្ឍនៃជនជាតិ។ ដើមឫស្សីតំណាងឱ្យនិមិត្តរូបមួយ អស្ចារ្យ រឹងមាំ អត់ធ្មត់ នៅរាល់ឧបសគ្គ ប៉ុន្តែមិនទន់ជ្រាយ។

កាលដើមឡើយប្រជាជនវៀតណាម ប្រើប្រាស់ដើមឫស្សីសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃ ការប្រើប្រាស់ដើមឫស្សី ធ្វើជាវត្ថុធាតុបម្លាស់ ក៏កំពុងក្លាយជានិន្នាការមួយ។

ដើមឫស្សីមានគុណប្រយោជន៍ គឺជាប្រភេទដើមឈើលូតលាស់ខ្លាំង តាំងពីដាំរហូតដល់ប្រមូលផល មានរយៈពេល៣ទៅដល់៥ឆ្នាំ។ គុម្ភដើមឫស្សី បន្ទាប់ពីបានប្រមូលផលរួច នឹងបន្តដុះទំពាំងជាថ្មី វិលវង់ចេះតែលូតលាស់ល្អ មិនដូចប្រភេទដើមឈើដទៃ។ ដើមឈើពេលកាប់ទៅ គឺមិនអាចដុះបន្តទៀតទេ។

Trevi ជានាមស្ថានីយ៍បាញ់ទឹកល្បីឈ្មោះនៅទីក្រុង Rome ប្រទេសអ៊ីតាលី តែចៃដន្យវាក៏បានយល់ថាការសរសេរកាត់នៃអក្សរ Tre Viet (ឫស្សីវៀតណាម)។ ចំពោះឈ្មោះមួយនេះ ស្ថាបនិកចង់ឱ្យដឹងថា ពេលណាឱ្យតែរំលឹកដល់ Trevi។ មនុស្សគ្រប់គ្នានឹងនឹកដល់ប្រទេសវៀតណាម នឹកដល់ការច្នៃប្រឌិតបង្កើតនូវផលិតផលពិសេស ជិតសិ្នទ្ធនឹងបរិស្ថាន របស់ប្រជាជនវៀតណាម ។

“យើងខ្ញុំក៏ធ្លាប់ធ្វើសាកល្បងនៅលើវត្ថុធាតុឈើ ប៉ុន្តែបង្កើតបានតួខ្លួនកង់ដែលមានកម្រិតរឹងមាំ មានគុណភាពត្រូវតាមសំណូមពរ គឺមានតែក្រុមឈើដែលមានអាយុកាលពី៦០ - ១០០ឆ្នាំ។ ប្រសិនបើ ថវិកាកើនឡើង ថ្លៃក៏កាន់តែខ្ពស់ ម្យ៉ាងទៀតការលូតលាស់នៃដើម ត្រូវការពេលវេលាយ៉ាងច្រើន ការកាប់ឈើក៏មានឥទ្ធិពលដល់បរិស្ថាន” លោកត្វៀន (Tuyen) សង្កត់ធ្ងន់យ៉ាងនេះ។

លោកត្វៀន (Tuyen) រៀបរាប់ថា ដើមឫស្សីដែល Trevi Bike ប្រើប្រាស់នោះ ជាប្រភេទដើមឫស្សីបានដាំទុក មិនមែនជាដើមឫស្សីធម្មជាតិនោះទេ ប្រការនេះ នឹងជួយដល់ប្រជាជន មានការងារធ្វើ រកបានប្រាក់ចំណូល។
ប្រៀបខ្លាំងមួយទៀតរបស់ Trevi Bike នោះគឺពេលក្រុមហ៊ុនធ្វើកង់ជំនួយកម្លាំង ប្រើអគ្គិសនី តួខ្លួនកង់មានការវិនិយោគត្រឹមត្រូវ ដូច្នេះពេលវិនិយោគលើតួខ្លួនកង់ មិនពិបាកណាស់ណាទេ។

“ប្រជាជនវៀតណាម ត្រូវនាំចូលប្រដាប់ប្រដាពីបរទេសដោយតម្លៃថ្លៃ ក្នុងពេលនាំចេញប្រដាប់ប្រដាស្ទើរទាំងអស់មានតម្លៃថោក ទាំងផលិតផលធ្វើអំពីដើមឫស្សី។ យើងខ្ញុំចង់បង្កើតបានផលិតផលមួយ ដែលមានគុណភាពខ្ពស់ បានលក់ដោយតម្លៃថ្លៃ អាចរកបានទាំងដុល្លាអាមេរិកនិងអ៊ឺរ៉ូទៀតផង”។ លោកត្វៀន (Tuyen) រៀបរាប់។

នៅទីផ្សារអ៊ឺរ៉ុប Trevi Bike ជ្រើសយកប្រទេសហូឡង់។ ពីព្រោះតម្រូវការប្រើប្រាស់កង់នៅប្រទេសហូឡង់ធំបំផុតលើពិភពលោក ធំជាងប្រជាជននៃប្រទេសនេះទៅទៀត។ ប្រជាជនប្រទេសហូឡង់មានប្រហែល១៧លាន​នាក់ ប៉ុន្តែកង់ដែលបានប្រើប្រាស់ប្រហែល២១លានគ្រឿង។ អ្នកស្រុកប្រៀបប្រជាជនប្រទេសហូឡង់ថា មានកំណើតនៅលើកង់នីមួយៗ។ “សតិអារម្មណ៍ប្រជាជនប្រទេសហូឡង់ ចូលចិត្តកីឡា ការពារបរិស្ថាន ដូច្នេះយើងខ្ញុំសម្រេចចិត្តជ្រើសយកប្រទេសហូឡង់ ធ្វើជាទីកន្លែងផ្តើមទីផ្សារដំបូង ក្រៅពីប្រទេសអាល្លីម៉ង់។ បន្ទប់តាំងនៅទីក្រុង Berlin ដូចជាដេប៉ូតំណាងធំមួយនៅទ្វីបអ៊ឺរ៉ុប” លោកត្វៀន (Tuyen) បានរៀបរាប់។

សព្វថ្ងៃ Trevi Bike បានត្រៀមផលិតតិចបំផុត សម្រេចពីរឆ្នាំខាងមុខ ជាមួយនឹងកង់គ្រប់ប្រភេទ។ “គោលដៅចំនួនកង់លក់ចេញ គ្រាន់តែជាចំណែកមួយ យើងខ្ញុំចង់បង្កើតចេញផលិតផលសម្បូរបែប មានគុណភាពល្អ ប្រមូលផ្តុំនាំចេញនូវផលិតផលរបស់វៀតណាម ចូលទៅទីផ្សារអន្តរជាតិ បានពិភពលោកទទួលស្គាល់” លោកត្វៀន (Tuyen) និយាយអំពីគោលបំណងរបស់ Trevi Bike។


ផលិតផលកង់របស់ Trevi Bike។ រូបថត៖ ឯកសាររបស់ Trevi Bike

 

ហាងតាំងកង់ជំនួយកម្លាំងប្រើអគ្គិសនី Trevi Bike។ រូបថត៖ ឯកសាររបស់ Trevi Bike

 

ហាងឧទ្ទេសនាមផលិតផលកង់ឫស្សីរបស់ Trevi Bike នៅទីក្រុងហាណូយ។ រូបថត៖ ឯកសាររបស់ Trevi Bike

 

កង់ Trevi Bike មានវត្តមាននៅផ្សារណាត់របស់ក្រុងហាណូយ។ រូបថត៖ ត្រឹនថាញយ៉ាង

 

ថ្មីៗនេះ តាមព័ត៌មានជាផ្លូវការ ចេញពីក្លឹប Heerenveen - ក្លឹមជាអ្នកគ្រប់គ្រងកីឡាបាល់ទាត់វៀតណាម ដ័ន វ៉ាន់ហូវ (Doan Van Hau) កង់ជំនួយកម្លាំងតួខ្លួនធ្វើដោយដើមឫស្សី Trevi Bike បានក្លាយជាកង់សម្រាប់កីឡាបាល់ទាត់ហូឡង់ ប្រើប្រាស់តាមរយៈការឧប្ថម្ភគាំទ្រចំនួន២ឆ្នាំ ២០២០ - ២០២១។ តាមនោះ ក្រុមហ៊ុនភាគហ៊ុន HayBike នឹងផ្តល់ជូនកីឡានូវកង់ថ្មី សម្រាប់ធ្វើដំណើរពីកីឡដ្ឋាន Abe Lenstra ទៅកាន់មណ្ឌលបណ្តុះបណ្តាលរបស់ក្លឹប។

ទំព័រ Facebook របស់ក្លឹប Heerenveen មានសរសេរថា៖ “Trevi Bike ផលិតកង់ជាមួយនឹងវត្ថុធាតុដើមឫស្សី ដោយគោលបំណងរួមចំណែកចូលផ្នត់ជីវភាពរស់នៅអេកូឡូស៊ី និងរួមចំណែកចូលការអភិវឌ្ឍចីរភាពរបស់ពិភពលោក។ តួខ្លួនកង់របស់ Trevi Bike បានធ្វើពីដើមឫស្សី ដែលបានជ្រើសហ្មត់ចត់ ប្រុងប្រយត្ន ដោយអ្នកឯកទេសលំដាប់ខាងវត្ថុធាតុនេះ”។

លោកត្វៀន (Tuyen) រៀបរាប់ថា Trevi Bike ប្រសូតចេញក្រោមបេសកកម្មរបស់ស្ថាបនិក នោះគឺរួមចំណែកកែសម្អរស្ថានភាពបំពុលបរិស្ថាន បំពុលសំឡេងដោយមធ្យោបាយចរាចរណ៍ កាត់បន្ថយកក់ស្ទះចរាចរណ៍ ហើយសំខាន់បង្កើតជាទម្លាប់ហាត់ប្រាណជូនប្រជាជន។

ជាមួយនឹងប្រៀបខ្លាំងនៃដីធ្លី អាកាសធាតុក្តៅ អាចចិញ្ចឹមថែដើមឫស្សីឱ្យទៅជាមានភាពរឹងមាំ មានកម្រិតធន់កម្លាំងរុញខ្ពស់ ដើមឫស្សីវៀតណាមបាន Trevi Bike ជ្រើសសម្រាប់ផលិតតួខ្លួនកង់ ដោយមានសម្រស់ធម្មជាតិនិងមានរូបរាងខាងក្រៅស្អាត នាំមកជូនអ្នកប្រើប្រាស់អារម្មណ៍មួយប្លែកៗ ពេលបានធ្វើជាម្ចាស់វា។ ចូរឆ្ពោះទៅកាន់ផ្នត់គំនិតរស់នៅបៃតង នោះជាសារដែល Trevi Bike ចង់និយាយទៅកាន់អតិថិជន៕

 

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនភាគហ៊ុន HayBike បើកបន្ទប់តាំងកង់ជាផ្លូវការ នៅទីក្រុង Berlin ប្រទេសអាល្លីម៉ង់ ក្រោមពាណិជ្ជសញ្ញាអន្តរជាតិ Trevi Bike។ ឆ្នាំ២០២០ Trevi Bike បានបើកបន្ទប់តាំងនៅក្រុង Vancourerប្រទេសកាណាដា។ បន្ទប់តាំងនៅអាមេរិក រំពឹងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១។

 

អត្ថបទ៖ ថាវវី  រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួល​៖ រីកើង​


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top