ទោះបីទើបមានវត្តមាននៅលើទីផ្សារចាប់ពីឆ្នាំ២០១៨ ទន្ទឹមនោះ Trevi Bike - ពាណិជ្ជសញ្ញាកង់ឫស្សីរបស់វៀតណាម មានវត្តមាននៅលើទីផ្សារជាន់ខ្ពស់ ដូចជាអ៊ឺរ៉ុបនិងអាមេរិក។ Trevi Bike កំពុងពណ៌នាអំពីមធ្យោបាយបៃតង ជិតស្និទ្ធនឹងបរិស្ថាន រួមនឹងសារអំពីផ្នត់គំនិតបៃតង។
Trevi Bike បានបង្កើតឡើង ដោយស្ថាបនិកពាណិជ្ជសញ្ញា HayBike ជាប្រភេទកង់ជំនួយកម្លាំងប្រើអគ្គិសនី តួខ្លួនកង់ធ្វើដោយដែក ប្រកបជោគជ័យបង្គួរនៅលើទីផ្សារវៀតណាម។ តែការជោគជ័យរបស់ HayBike នៅមិនទាន់ជាគោលដៅទៅដល់របស់ក្រុមស្ថាបនិក។ គោលបំណងចង់បង្កើតចេញផលិតផលវៀតណាមមួយ យកជំនះបាននៅលើទីផ្សារសកលលោក ទើបជាប្រការដែលក្រុមស្ថាបនិក HayBike ឆ្ពោះទៅរក។
ប្រភេទកង់ជំនួយកម្លាំងប្រើអគ្គិសនី នៅមានការថ្មីថ្មោងចំពោះទីផ្សារវៀតណាម ប៉ុន្តែមិនប្លែកចំពោះទីផ្សារសកលលោក។ ហេតុនេះហើយ ការនាំចេញផលិតផលប្រភេទនេះ គឺមិនអាចទៅរួចនោះទេ។ “នោះជាមូលហេតុ បន្ទាប់ពីបទដ្ឋានស្រាវជ្រាវដ៏យូរអង្វែង ជាមួយនឹងសុបិនអំពីផលិតផលមួយពាក់ផ្លាក “made in Vietnam” យកជំនះលើទីផ្សារអន្តរជាតិ យើងខ្ញុំបានសម្រេចចិត្តជ្រើសយកដើមឫស្សី បង្កើតជាកង់មួយគ្រឿង” លោក ង្វៀន វ៉ាន់ត្វៀន (Nguyen Van Tuyen) ស្ថាបនិកបង្កើតក្រុមហ៊ុនភាគហ៊ុន HayBike កម្មសិទ្ធិករពាណិជ្ជសញ្ញាកង់ Trevi Bike ចែករំលែក អំពីមូលហេតុបង្កើតប្រភេទកង់ឫស្សី Trevi Bike។
Trevi Bike បានធ្វើដោយដើមឫស្សី ជ្រើសរើស ធ្វើប្រព្រឹត្តិកម្មហ្មត់ម៉ាត់ និងបានពិនិត្យដោយអ្នកឯកទេសលំដាប់ខាងវត្ថុធាតុរបស់ Trevi Bike។ ដើមឫស្សីបានធ្វើប្រព្រឹត្តិកម្មដោយបច្ចេកវិទ្យាទំនើប ដើម្បីអាចរងធន់នឹងកម្លាំងរុញ រស់រវើក ធុញល្អចំពោះឥទ្ធិពលពីបរិស្ថាន ដូចជាខ្មូតនិងអាកាសធាតុ។