• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូសបេគីស្ថានជូនសារតាំង

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេសអ៊ូសបេគីស្ថាននៅទីក្រុង Tashkent ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន (ទីស្នាក់ការនៅទីក្រុងម៉ូស្គូ) លោក Dang Minh Khoi បានអញ្ជើញជូនសារតាំងដល់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ូសបេគីស្ថាន - លោក Vladimir I. Norov ។
  ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi បានអញ្ជើញជូនសារតាំងដល់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ូសបេគីស្ថាន - លោក Vladimir I. Norov។ (រូបថត៖ TTXVN)  

នៅក្នុងកិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូត Dang Minh Khoi បន្ទាប់ពីពិធីជូនសារតាំង រដ្ឋមន្ត្រីការបរទេសស្តីទី លោក Norov បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពយូរអង្វែង រវាងអ៊ូសបេគីស្ថាននិងវៀតណាម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដែលនិស្សិតវៀតណាមរាប់ពាន់នាក់ មកសិក្សារៀនសូត្រនៅប្រទេសអ៊ូសបេគីស្ថាន។ លោក Norov ក៏បាននិយាយផងដែរថា ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi បានមកកាន់ប្រទេសអ៊ូសបេគីស្ថានជាមួយគណៈប្រតិភូដ៏ធំមួយ ដែលបានបង្ហាញពីគោលបំណងរបស់ឯកអគ្គរដ្ឋទូត ផ្តល់ដង្ហើមថ្មីដល់ទំនាក់ទំនងទ្វេភាគី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនដែលទាក់ទងនឹងគោលនយោបាយជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។ ភាគីទាំងពីរបានសម្តែងពីជំនឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា វៀតណាម និងអ៊ូសបេគីស្ថាននឹងបន្តអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top