• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតគុយបា៖ ការចូលរួមរបស់វៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានអត្ថន័យធំធេង

យោងតាមឯកអគ្គរដ្ឋទូតគុយបា វៀតណាមតំណាងឲ្យការតស៊ូដណ្តើមសិទ្ធិមនុស្សសម្រាប់ប្រជាជនខ្លួន។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Orlando Nicolás Hernández Guillén

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៣ អញ្ជើញវាយតម្លៃសមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Orlando Nicolás Hernández Guillén បានអះអាងថា គុយបាគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥។ យោងតាមឯកអគ្គរដ្ឋទូតគុយបា វៀតណាមតំណាងឲ្យការតស៊ូដណ្តើមសិទ្ធិមនុស្សសម្រាប់ប្រជាជនខ្លួន។

ប្រការនោះ សម្រេចបានដោយសារប្រវត្តិសាស្ត្រនៃការតស៊ូ ការលះបង់ ជ័យជំនះ  ការដណ្តើមឯករាជ្យជាតិ ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងការតស៊ូដើម្បីសន្តិភាព។ លោកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសង្គមដែលវៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងវិស័យសុខាភិបាល និងអប់រំ។ អ្នកការទូតគុយបារូបនេះបានលើកឡើងពីសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយការរាតត្បាត  រួមទាំងកំណើន GDP សម្រេចបាន ៨% ក្នុងឆ្នាំ ២០២២ ដែលជាអត្រាខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top