• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកភាពលើវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងម៉ិកស៊ិកនាពេលខាងមុខ

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀត ណាម លោកស្រី Carmen Moreno Toscano អនុរដ្ឋមន្ត្រីការបរទេសនៃសហ ព័ន្ធម៉ិកស៊ិក បានមកបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា និងធ្វើជាសហប្រធាន នៃសម័យប្រជុំពិគ្រោះយោបល់នយោបាយរវាង ក្រសួងការបរទេសទាំងពីរ។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ Quang Hoa)

ក្នុងជំនួបជាមួយលោកស្រី Carmen Moreno Toscano នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅ ទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឲ្យស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ឆ្ពោះទៅបង្កើតក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូដ៏សមស្របរវាង វៀតណាម និងម៉ិកស៊ិកនាពេលខាងមុខ។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្ត សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី នានា; ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង សម្ព័ន្ធភាពប៉ាស៊ីហ្វិក (AP) ហើយរវាងម៉ិកស៊ិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

 រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Carmen Moreno Toscano បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់របស់ ម៉ិកស៊ិកនៅអាស៊ី; បញ្ជាក់ថា ក្រសួងការបរទេសម៉ិកស៊ិកនឹងបន្តសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវទិសដៅ និងវិធានការដែលបានដាក់ចេញ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែ ស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top