• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភាកូរ៉េខាងត្បូង


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងឆ្វេង) បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon (រូបថត៖ TTXVN)
 

 នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំ នៃភាគី​ទាំងពីរ​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃទំនាក់​ទំនង​សហ​ប្រតិ​​បតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិង ការជួបប្រា​ស្រ័យ​រវាង​ប្រជាជន​និង​ប្រជាជន។ 

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០១៩ ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Vuong Dinh Hue បានអញ្ជើញជួប​ សវនាការជាមួយ​នាយក​រដ្ឋមន្រ្តី​កូរ៉េខាង​ត្បូង​លោក​ Lee Nak-yeon និងប្រធាន រដ្ឋសភាកូរ៉េខា​ងត្បូងលោក Moon Hee-sang។ នៅបណ្ដាជំ​នួបនេះ ថ្នាក់​ដឹក​នាំ ​នៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើ​ននៃទំនាក់ទំនងសហប្រតិ​ បតិ្តការ​លើគ្រប់​វិស័យរ​វាង​​ប្រទេស​ទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិ​ង ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជ​ន។ ភាគី​ទាំង​ពីរ​​បាន​ឯកភាពគ្នាថា ភាពជិតស្និទ្ធខាងទីតាំងភូមិ​សាស្ត្រ ភាពស្រដៀងគ្នាខាងវប្បធម៌ កា​របំពេញ បន្ថែម​គ្នា​ខាង​​សេដ្ឋកិច្ច ការចែករំលែក ផលប្រយោជន៍យុទ្ធសាស្ត្រអំពីសន្តិភាព និងការអភិវឌ្ឍ រួមជាមួយ​សហគមន៍​ជន​​វៀត​​ណាម​ជាង ២១០ពាន់នាក់នៅកូរ៉េ ខាងត្បូងនិងសហ គមន៍ជនកូរ៉េខាងត្បូងចំនួន១៦០ពាន់នាក់​នៅ​ វៀតណាម​នោះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងក្នុងសម័យបច្ចុប្បន្ននិងអនាគត ដើម្បីជួយអោយ ចំណង​មិត្ត​ភាព​និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ​បន្ត​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត។ ប្រធានរដ្ឋសភាកូរ៉េខាង ត្បូងលោក Moon Hee-sang បានអះអាងថា គណៈ​បក្ស​នយោបាយ​ទាំងអស់នៅ កូរ៉េខាងត្បូង​សុទ្ធតែគោរព​គោល​ជំហរ​បង្កើន​ទំនាក់​ទំនង​សហប្រតិ​បតិ្តការ​​​ដ៏​ស៊ីជំរៅជា​មួយវៀតណាម ព្រមទាំងឯកភា​ពគ្នាថា វៀតណាមជាប្រទេសគន្លឹះ​ក្នុង ​គោលនយោ​បាយឆ្ពោះ​ទៅទិសខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top