• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 តាមប្រព័ន្ធវីដេអូ


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)
 

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ លោក Pham Binh Minh បានអះអាង ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងសកម្មភាពសហប្រតិបត្តិការជាមួយ ដៃគូនានា ព្រមទាំងលើកឡើងនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញសកម្ម ភាពរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ជួយឧបត្ថម្ភដល់ប្រជាជន និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
 
តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីតលោក Faisal bin Farhan Al Saud ប្រធាន G20 ឆ្នាំ២០២០ នាយប់ថ្ងៃទី៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 តាមប្រព័ន្ធវីដេអូក្រោម ប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការឆ្លងដែន”។
 
ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ លោក Pham Binh Minh បានអះអាង ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងសកម្មភាពសហប្រតិបត្តិការជាមួយ ដៃគូនានា ព្រមទាំងលើកឡើងនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញសកម្ម ភាពរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ជួយឧបត្ថម្ភដល់ប្រជាជន និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
 
ដោយផ្អែកលើការពិតជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការ របស់អាស៊ាននិងបទពិសោធន៍គ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីលោក Pham Binh Minh បានចែករំលែក វិធានការជំរុញកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនដើម្បីឆ្លើយតបនឹងជម្ងឺ Covid-19 ដូចជាបង្កើនការគ្រប់គ្រងព្រំដែនដោយឈរលើស្មារតីនៃការធានា “គោលដៅ២ដើរទន្ទឹមគ្នា” ដែលប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផង ហើយជួយសម្រួលដល់សកម្មភាពធ្វើដំណើរ ដោះដូរពាណិជ្ជកម្មនិងវិនិ យោគឆ្លងដែនទៀតផង។ លោក Pham Binh Minh មានគោលបំណងថា ក្រុម G20 នឹងសហការជាមួយអង្គការអន្តរជាតិនិងប្រទេសនានា បង្កើនការ ចែករំលែកព័ត៌មាន បទពិសោធន៍ ធានាសុវត្ថិភាពសុខាភិបាលនៅតាមច្រក ទ្វារព្រំដែន ការអនុវត្តបច្ចេកវិទ្យាក្នុងការរកឃើញករណីឆ្លងវីរុសនិងស្វែងរក ករណីប៉ះពាល់ ព្រមទាំងសហប្រតិបត្តិការស្រាវជ្រាវនិងធានាការអភិក្រម នឹងវ៉ាក់សាំងប្រកបដោយសមភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top