ព័ត៌មាន ឈូងសមុទ្រហាឡុង - អច្ឆរិយៈដែលគួរទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងជីវិត 06/10/2026 បទពិសោធន៍មួយដែល Routard.com រំលេចគឺការចំណាយពេលយ៉ាងហោចណាស់មួយយប់នៅលើទូកនៅកណ្ដាលឈូងសមុទ្រហាឡុង។ អត្ថបទរបស់ Routard បានសង្កត់ធ្ងន់ថា ឈូងសមុទ្រហាឡុងគឺជា "អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក" ដែលមនុស្សគ្រប់គ្នាគួរតែទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ (រូបថត៖ TTXVN)Routard.com ដែលជាកំណែអនឡាញរបស់ Guide du Routard ដែលជាម៉ាកសៀវភៅណែនាំទេសចរណ៍ដ៏ល្បីល្បាញតាំងពីយូរមកនៅប្រទេសបារាំង ទើបតែបានបង្ហោះអត្ថបទមួយដែលណែនាំអំពីឈូងសមុទ្រហាឡុង (ខេត្តក្វាងនិញ) របស់វៀតណាម ដោយវាយតម្លៃថា នេះជា "អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក" ដែលមនុស្សគ្រប់គ្នាគួរតែទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ នៅក្នុងអត្ថបទដែលបង្ហោះកាលពីថ្ងៃទី ៥ ខែតុលា គេហទំព័រទេសចរណ៍បារាំង មានសម្ដែងនូវការចាប់អារម្មណ៍ពិសេសជាមួយនឹងភ្នំថ្មគ្របដណ្តប់ដោយពណ៌បៃតង ដែលលេចចេញពីផ្ទៃទឹកពណ៌ខៀវស្រងាត់ រូងភ្នំដ៏គួរឱ្យចាប់អារម្មណ៍ និងភូមិនេសាទអណ្តែតទឹកនៃឈូងសមុទ្រហាឡុង - ទាំងអស់នេះបង្កើតបានជា "ទេសភាពដ៏អស្ចារ្យបំផុតមួយនៅអាស៊ី បើមិនមែនពិភពលោកទាំងមូលទេ"។បទពិសោធន៍មួយដែល Routard.com រំលេចគឺការចំណាយពេលយ៉ាងហោចណាស់មួយយប់នៅលើទូកនៅកណ្ដាលឈូងសមុទ្រហាឡុង។ ភ្ញៀវទេសចរក៏អាចជិះទូកកាយ៉ាក់ នៅជិតច្រាំងថ្មចោទ តាមផ្លូវរូងក្រោមដីធម្មជាតិ មុនពេលសម្រាកនៅឆ្នេរខ្សាច់តូចៗសម្រាប់មុជទឹកសមុទ្រ។សម្រាប់អ្នកដែលចង់ស្វែងរកបរិយាកាសស្ងប់ស្ងាត់ជាងនេះ Routard.com បានណែនាំពិសេសដល់ឈូងសមុទ្រ បាយទឺឡុង ដែលស្ថិតជាប់នឹងឈូងសមុទ្រហាឡុង និងភូមិនេសាទ វុងវៀង ជាកន្លែងដែលអ្នកទេសចរអាចអង្គុយលើទូកតូចៗជាប្រពៃណី ដោយធ្វើដំណើររវាងផ្ទះអណ្តែតទឹក និងផ្លូវធម្មជាតិនៅកណ្ដាលភ្នំថ្ម៕ តាម vovworld.vn/km-KH Tags:ឈូងសមុទ្រហាឡុង Routard.com បារាំង

បទពិសោធន៍មួយដែល Routard.com រំលេចគឺការចំណាយពេលយ៉ាងហោចណាស់មួយយប់នៅលើទូកនៅកណ្ដាលឈូងសមុទ្រហាឡុង។ អត្ថបទរបស់ Routard បានសង្កត់ធ្ងន់ថា ឈូងសមុទ្រហាឡុងគឺជា "អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក" ដែលមនុស្សគ្រប់គ្នាគួរតែទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ (រូបថត៖ TTXVN)Routard.com ដែលជាកំណែអនឡាញរបស់ Guide du Routard ដែលជាម៉ាកសៀវភៅណែនាំទេសចរណ៍ដ៏ល្បីល្បាញតាំងពីយូរមកនៅប្រទេសបារាំង ទើបតែបានបង្ហោះអត្ថបទមួយដែលណែនាំអំពីឈូងសមុទ្រហាឡុង (ខេត្តក្វាងនិញ) របស់វៀតណាម ដោយវាយតម្លៃថា នេះជា "អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក" ដែលមនុស្សគ្រប់គ្នាគួរតែទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ នៅក្នុងអត្ថបទដែលបង្ហោះកាលពីថ្ងៃទី ៥ ខែតុលា គេហទំព័រទេសចរណ៍បារាំង មានសម្ដែងនូវការចាប់អារម្មណ៍ពិសេសជាមួយនឹងភ្នំថ្មគ្របដណ្តប់ដោយពណ៌បៃតង ដែលលេចចេញពីផ្ទៃទឹកពណ៌ខៀវស្រងាត់ រូងភ្នំដ៏គួរឱ្យចាប់អារម្មណ៍ និងភូមិនេសាទអណ្តែតទឹកនៃឈូងសមុទ្រហាឡុង - ទាំងអស់នេះបង្កើតបានជា "ទេសភាពដ៏អស្ចារ្យបំផុតមួយនៅអាស៊ី បើមិនមែនពិភពលោកទាំងមូលទេ"។បទពិសោធន៍មួយដែល Routard.com រំលេចគឺការចំណាយពេលយ៉ាងហោចណាស់មួយយប់នៅលើទូកនៅកណ្ដាលឈូងសមុទ្រហាឡុង។ ភ្ញៀវទេសចរក៏អាចជិះទូកកាយ៉ាក់ នៅជិតច្រាំងថ្មចោទ តាមផ្លូវរូងក្រោមដីធម្មជាតិ មុនពេលសម្រាកនៅឆ្នេរខ្សាច់តូចៗសម្រាប់មុជទឹកសមុទ្រ។សម្រាប់អ្នកដែលចង់ស្វែងរកបរិយាកាសស្ងប់ស្ងាត់ជាងនេះ Routard.com បានណែនាំពិសេសដល់ឈូងសមុទ្រ បាយទឺឡុង ដែលស្ថិតជាប់នឹងឈូងសមុទ្រហាឡុង និងភូមិនេសាទ វុងវៀង ជាកន្លែងដែលអ្នកទេសចរអាចអង្គុយលើទូកតូចៗជាប្រពៃណី ដោយធ្វើដំណើររវាងផ្ទះអណ្តែតទឹក និងផ្លូវធម្មជាតិនៅកណ្ដាលភ្នំថ្ម៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា06/10/2026ព័ត៌មានបន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។ ការនាំចេញផ្លែឈើនិងបន្លែសម្រេចបានតម្លៃលើសពី ១ ពាន់លានដុល្លារអាមេរិករយៈពេលបីខែជាប់ៗគ្នា06/10/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនិងកម្ពុជា06/10/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម06/10/2026ព័ត៌មានភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបានកើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦05/10/2026ព័ត៌មានបិទពិធីបុណ្យវប្បធម៌ពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងហាណូយ05/10/2026ព័ត៌មានជើងហោះហើរពិសេសដឹកជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ១៥.៤០០ សម្រាប់ធ្វើតេស្ត DNA05/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត