• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ភ្ញៀវទេសចរអន្តរជាតិថតរូបការវេចនំអន្សោជ្រុងវៀតណាម (បាន់ជួង)។ រូបថត៖ VNA

ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបបានឈានដល់ ១៧.៧ លាននាក់ កើនឡើង ១៤.៥% បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងលទ្ធផលទាំងនេះ វិស័យ​ទេសចរណ៍សម្រេចបាន ៧១% នៃគោលដៅក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦។

ទាក់ទងនឹងរចនាសម្ព័ន្ធភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម គិត​តាមតំបន់ ទ្វីប​អាស៊ីនៅតែមានសមាមាត្រធំជាងគេ ដោយមាន ៧៤.៥% នៃចំនួនភ្ញៀវទេសចរសរុប។ បន្ទាប់មកគឺភ្ញៀវទេសចរមកពីអឺរ៉ុប អាហ្វ្រិក អូស្ត្រាលី និងអាមេរិក។ ប្រទេសចិន និងកូរ៉េខាងត្បូងនៅតែជាទីផ្សារភ្ញៀវទេសចរ​ធំជាងគេពីរ ដោយរួមចំណែកជិត ៤០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់វៀតណាម។

រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំង​នៃចំនួនភ្ញៀវទេសចរ សមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមក៏បានកត់ត្រាការផ្លាស់ប្តូរ​ជា​វិជ្ជមានផងដែរ។ យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមក្នុងឆ្នាំ ២០២៦ សម្រេចបាន ៤,១៥​ ពិន្ទុ ការកើនឡើង ៦,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលនាំឱ្យវៀតណាមកើនឡើង ៧​កាំ ឡើងដល់ចំណាត់ថ្នាក់​លេខ ៥២ នៅលើពិភពលោក៕​

បិទពិធីបុណ្យវប្បធម៌ពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងហាណូយ

បិទពិធីបុណ្យវប្បធម៌ពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងហាណូយ

នៅល្ងាចថ្ងៃទី ៤ ខែតុលា នៅបរមរាជវាំងថាំងឡុង (ហាណូយ) ពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុងហាណូយលើកទី២ បានបិទ​បញ្ចប់ជាផ្លូវការបន្ទាប់ពីរយៈពេលបួនថ្ងៃ (ថ្ងៃទី ១-៤ ខែតុលា) ដែលរួមចំណែកដល់ការពង្រឹងការផ្លាស់ប្តូរ ការយោគយល់គ្នាទៅវិញទៅមក និងការតភ្ជាប់រវាងវៀតណាម និងមិត្តភក្តិអន្តរជាតិ។

Top