• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue (រូបថត៖ VGP/Thành Chung)
 

បន្តបេសកកម្មនៅ​បណ្តាប្រទេសអាហ្រ្វិកនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ (តាមម៉ោងក្នុងស្រុក) នៅទីក្រុង Pretoria ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Vuong Din​h Hue និង​គណៈ​ប្រតិភូ​រដ្ឋាភិបាល​បាន​អញ្ជើញ​ជួបសំ​ណេះសំ​ណាល​ជាមួយ កម្មាភិបាល​និង​បុគ្គលិក​ការបរទេស​និង​អាណិក​ជន​វៀត​ណាម នៅឯស្ថាន​ទូតវៀត​ណាម​ប្ប្រចាំ​នៅ​អាហ្វ្រិកខាងត្បូង។
 
នៅទីនេះ លោក Vu​ong Dinh Hue បានលើកច្បាស់ថាម៉ាក្រសេដ្ឋកិច្ចរបស់វៀតណាមបន្តមានស្ថេរភាព កំណើនសេដ្ឋកិច្ចខ្ពស់ អតិផ​រណាត្រូវបានគ្រប់គ្រងក្នុង  កំរិតទាប ជីវភាពរស់នៅប្រជាជនត្រូ​វបានធានា និងតួនាទី​របស់ប្រទេសកាន់តែរីមចម្រើននៅក្នុង​តំបន់ ក៏ដូចជានៅលើពិភពលោកផងដែ​រ។ លោក Vuong Dinh Hueក៏បានអះអាងថាគោលនយោបាយ របស់រដ្ឋាភិបាល​វៀតណាមគឺ​ជំរុញ​កិច្ចសហប្រតិ​បត្តិការ​លើ​ពាណិជ្ជកម្ម​​និងវិនិយោ​គជាមួយបណ្តាប្រទេស​អាហ្វ្រិក ដែលក្នុ​ងនោះមានប្រទេសអាហ្វ្រិកខាងត្បូងហើយបាន​ចាត់ទុក​នេះជា​តំបន់សំខាន់ៗ នាពេលអនាគត។ ហេតុដូច្នេះហើយ លោកឧបនាយករដ្ឋមន្រ្តី​ក៏បាន​ស្នើឱ្យ​ស្ថាន​ទូត​បន្ត​សិក្សាស្រាវជ្រាវនិងផ្តល់យោបល់ល្អៗជូនដល់រដ្ឋាភិបាលអំពីវិធានការជាក់ស្តែង ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយអាហ្វ្រិកខាងត្បូងលើវិស័យជាច្រើនទៀតផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top