• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងកូរ៉េខាងត្បូង


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងកូរ៉េខាងត្បូង (VNA)
 

 ចាប់​ពីថ្ងៃទី​១៦ ដល់ទី២៣ ខែមិថុនា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចការងារនៅ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ានិងសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាង​ត្បូង)។ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ គណៈប្រតិភូវៀតណាមនឹងជំរុញ ការអនុម័ត​លើកម្ម​វិធីធ្វើសកម្មភាព​អនុវត្តទំនាក់ទំនងដៃគូសហ​ប្រតិ បត្តិការលើគ្រប់ជ្រុងជ្រោយ ដំណាក់កាល ​២០១៩-២០២៤​ យ៉ាងឆាប់រហស់។ ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ​ ឧបនាយករដ្ឋម​ន្ត្រី Vuong Dinh Hue នឹង​ជួប​ចរចា​​ ជាមួយអនុប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ​ រដ្ឋមន្ត្រីក្រសួងផែន​ការ​និង​ហិរញ្ញវត្ថុ រដ្ឋ​មន្ត្រី​ក្រសួង​វិនិយោគ​និង​សេដ្ឋកិច្ចអន្តរដ្ឋ ទេសភិបាលធនាគា​រកណ្ដាល និងជួប សំដែងការគួសមទី​ប្រឹក្សារដ្ឋ​មីយ៉ាន់​ម៉ា លោក​ស្រី Aung San Suu Kyi ព្រមទាំង ជួបធ្វើ​ការជាមួយ​សហគ្រាសវៀត​ណាម​ដែល​កំពុង​ធ្វើអាជីវកម្ម​នៅទី​នេះ​ ទៀ​តផង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ភា​គីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើក​ទី ​១ ស្តីពី​ការ​សន្ទនា​​សេដ្ឋកិច្ច​ថ្នាក់ឧបនា​យករដ្ឋមន្ត្រីវៀតណាម-កូរ៉េខាង​ត្បូង ហើយគ្រោង​នឹងផ្លាស់​ប្តូមិតិ​អំពីវិស័យ​ពាណិជ្ជកម្ម​​និង​វិនិយោគ ឧសហកម្ម ហិរញ្ញវត្ថុ​ធនានានិងកិច្ចសហប្រតិបត្តិការអភិវ​ឌ្ឍន៍ ​ថាមពល សុខាភិបាល​និង​ពលក​ម្ម៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top