• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai៖ ក្រសួង ស្ថាប័ន និងមូលដ្ឋានជំរុញយ៉ាងសកម្មនូវការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ នាយកដ្ឋានទូទាត់នៃធនាគាររដ្ឋបានរៀបចំសិក្ខាសាលាស្តីពី “ការតភ្ជាប់ទិន្នន័យ ការទូទាត់ឆ្លាតវៃ ជំរុញការអភិវឌ្ឍសង្គម”។ នេះគឺជាសកម្មភាពនៅក្នុងកម្មវិធី ទិវាមិនប្រើប្រាស់សាច់ប្រាក់ ទី ១៦ ខែមិថុនាឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រី Le Minh Khai ថ្លែងមតិក្ងនុសិក្ខាសាលា។ រូបថត៖ Tuoi Tre

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ អ្នកគ្រប់គ្រងនិងសហគ្រាសបានពិភាក្សាអំពីតួនាទីនិងភាពចាំបាច់នៃការតភ្ជាប់ទិន្នន័យក្នុងការទូទាត់ឆ្លាតវៃ ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីអត្ថប្រយោជន៍ និងស្វែងរកដំណោះស្រាយបន្ថែមទៀតដើម្បីឆ្ពោះទៅរកសង្គមមិនប្រើសាច់ប្រាក់។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖ រហូតមកដល់ពេលនេះ អត្រាជនមានអាយុពេញវ័យនៅវៀតណាមដែលមានគណនីទូទាត់នៅធនាគារសម្រេចបានជាង ៧៤,៦%។ ល្បឿនកំណើនប្រចាំឆ្នាំនៃបណ្តាញទូទាត់ចល័ត និង QRកូដ សម្រេចបានជាង ១០០%; សន្ទស្សន៍ជាច្រើនបានសម្រេចនិងលើសពីគោលដៅដែលបានកំណត់ នៅក្នុងផែនការផ្លាស់ប្តូរឌីជីថលរបស់វិស័យធនាគារ៖

ខ្ញុំវាយតម្លៃខ្ពស់ចំពោះវិស័យធនាគារដែលបានសកម្ម សិក្សាស្រាវជ្រាវផ្សព្វផ្សាយ និងស្នើឱ្យមានយន្តការគោលនយោបាយស្តីពីការផ្លាស់ប្តូរឌីជីថល ជំរុញការទូទាត់មិនប្រើប្រាស់សាច់ប្រាក់; វាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធរបស់ក្រសួងស្ថាប័ន និងមូលដ្ឋាន; ការចូលរួមចំណែកដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មាន កសាងទម្លាប់មិនប្រើប្រាស់សាច់ប្រាក់ ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការទូទាត់មិនប្រើប្រាស់សាច់ប្រាក់

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top