• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ស្នើអោយបង្កើនថែមទៀតការងារបង្ការប្រឆាំងអំពើរត់ពន្ធ ទំនិញក្លែងក្លាយ

 

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងឧស្សាហ ពាណិជ្ជកម្ម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦០នៃទិវាប្រពៃណីកងកម្លាំងគ្រប់គ្រងទីផ្សារ (ថ្ងៃទី៣កក្កដាឆ្នាំ១៩៥៧-ថ្ងៃទី៣កក្កដាឆ្នាំ​២០១៧​)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិ បង្ការប្រឆាំងរតពន្ធ បន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ បានសង្កត់ធ្ងន់ថា៖

“ យើងត្រូវចាត់ទុកការងារបង្ការប្រឆាំងរតពន្ធរបស់ក្លែងក្លាយជាភារកិច្ចប្រចាំ និងបន្តបន្ទាប់ ដើម្បីបន្តពិគ្រោះយោបល់ និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ត្រួតពិនិត្យដោយមានចំណុចសំខាន់ចំពោះមុខទំនិញសំខាន់ៗ បំរើផលិតកម្ម ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ កសិផល ម្ហូបអាហារ និងធនាផលប្រយោជន៍របស់អ្នកប្រើប្រាស់។ បន្តពិនិត្យមើលកែសម្រួលនិងបំពេញបន្ថែមឯកសារគតិយុត្តិ…លៗ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top