• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Kang Kieng Hoa ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
 

 ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង
លោក Kang Kieng Hoa

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ពង្រីកតួនាទីជាអ្នកសម្របសម្រួលនិងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា ឈរលើស្មារតីនៃការស្វិតស្វាញនឹងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុបែប ពហុភាគី និងធ្វើសមាហរណកម្មស៊ីជម្រៅ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ក្នុងតំបន់និងលើពិភពលោក។

ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាព បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសហប្រតិបត្តិការ​ប្រកបដោយប្រសិទ្ធភាពលើបណ្តាយន្តការពហុភាគី គាំទ្រការដោះស្រាយដោយសន្តិវិធីលើបញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និងគាំទ្រដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើតដោយសមស្របជាមួយច្បាប់​អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេស លោក Kang Kieng Hoa បានអះអាងថា កូរ៉េខាងត្បូងអំពុងអនុវត្តន៍គោលនយោបាយ​ដាក់​ទៅទិសខាងត្បូងថ្មី ក្នុងនោះ ចាត់ទុកវៀតណាមជាដៃគូសំខាន់រួមទាំងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top