• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី



ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេសវៀតណាម ​លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅ​អូស្ត្រាលី ​ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​លើកនេះ នាព្រឹក​ថៃទី ៣០ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង​ការបរទេស​វៀត​ណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop។ នៅទីនេះ​ ភាគី​ទាំងពីរបានឯកភាពអំពីវិធីសាស្ត្រជាក់ស្ដែងនានាសំដៅជំរុញទំនាក់ទំនងមិត្ត​ភាពលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បានពិភាគ្សាអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា​ហើយឯកភាពបន្តរួមសហការជិតស្និទ្ធិជាមួយគ្នានិងគាំ​ទ្រ​​គ្នាទៅវិញទៅមកនៅ​វេទិកាតំបន់និងអន្តរជាតិ។

នាព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្ដែងការគួរសម​ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top