ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលី ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាព្រឹកថៃទី ៣០ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop។ នៅទីនេះ ភាគីទាំងពីរបានឯកភាពអំពីវិធីសាស្ត្រជាក់ស្ដែងនានាសំដៅជំរុញទំនាក់ទំនងមិត្តភាពលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បានពិភាគ្សាអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នាហើយឯកភាពបន្តរួមសហការជិតស្និទ្ធិជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។
នាព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម