ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"
កាលពីយប់ថ្ងៃទី ២៤ ខែកក្កដា ថ្លែងនៅក្នុងកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត" ដើម្បីរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ដែលបានរៀបចំឡើងនៅទីលាន ៣០/១០ នៃ ខេត្តក្វាងនិញ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ បក្ស រដ្ឋ និងប្រជាជននឹងចងចាំជារៀងនិច្ច និងដឹងគុណចំពោះការលះបង់ទាំងនោះ ព្រមទាំងបន្តថែទាំជីវភាពខាងសម្ភារៈនិងស្មារតីរបស់ជនមាន គុណូបការៈនិងគ្រួសារគោលនយោបាយឲ្យកាន់តែប្រសើរឡើង៖
«ដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ យើងរំលឹកវិញ្ញាណក្ខណ្ឌអ្នកដែលបានធ្វើឡើងប្រវត្តិសាស្ត្រ ព្រមទាំងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការបន្តប្រពៃណីបដិវត្តន៍ដ៏រុងរឿង ស្មារតីខ្លួនទីពឹងខ្លួន មោទនភាពជាតិ និងភាពថ្លៃថ្នូររបស់បុព្វបុរសជំនាន់មុន បានក្លាយជាកម្លាំងពលំយ៉ាងធំធេង ជាឆន្ទៈ ភាពក្លាហាន ជំនឿជាក់ សេចក្តីប្រាថ្នា ដើម្បីឱ្យប្រជាជាតិយើងទាំងមូល រួមគ្នាកសាងប្រទេសវៀតណាមឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យ ដើម្បីឱ្យប្រជាជនម្នាក់ៗមានជីវភាពកាន់តែធូរធារនិងមានសុភមង្គល ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ»៕






