• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក

នៅក្នុងពិធីទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly នាព្រឹកថ្ងៃទី២​ខែឧសភា​ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក  Vuong Dinh Hue បានចាត់ទុកថា វៀតណាមនិងអាមេរិកជាខឿនសេដ្ឋកិច្ចពីរដែលបានបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគម ពាណិជ្ជកម្មអាមេរិក
លោក Michael Kelly (រូបថតៈ VGP/Thành Chung)

វៀតណាមគ្មានគោលការនាំចេញហួសកម្រិតទៅកាន់អាមេរិកទេ ត្រឹមតែផ្តោតសំខាន់នាំចេញមុខទំនិញជាប្រៀប​ខ្លាំងក្នុង ប្រទេសតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បង្កើនការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថានពីភាគីអាមេរិកសំដៅឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួល បំផុតសម្រាប់សហគ្រាសអាមេរិក សមស្របនឹងច្បាប់ជាតិនិងអន្តរជាតិ។ ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា  ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកប្រចាំ នៅវៀតណាម ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននិងសហគ្រាសអាមេរិកនឹងក្លាយទៅជាស្ពានសំខាន់ រួមចំ​ណែក​ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូត សេដ្ឋកិច្ចនិងការ អភិវឌ្ឍរួមរវាងប្រទេសទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly បានអះអាងថា នឹងរួមសហការយ៉ាង​ជិតស្និទ្ធជាមួយក្រសួងស្ថាប័ននិងសហគ្រាសនានារបស់វៀតណាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ វិនិយោគ​ទ្វេភាគី ក៏ដូចជាស្វែងរកនូវដំណោះស្រាយសម្រាប់ពិគ្រោះយោបល់ជូនរដ្ឋាភិបាលអាមេរិកនិង​វៀត​ណាម​ ដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top