ព័ត៌មាន វៀតណាមនិងម៉ុងហ្គោលី ដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ២០០ លានដុល្លារ អាមេរិកក្នុងពេលឆាប់ៗនេះ 10/09/2026 តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា កំពុងអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា។ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt។ (រូបថត៖ TTXVN)នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅវិមានរដ្ឋក្នុងទីក្រុង Ulan Bator ប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Byambatsogt និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាគ្នា។នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ុងហ្គោលី។ ភាគីទាំងពីរបានចាត់ទុកថា ត្រូវពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ពិចារណាយ៉ាងសកម្មអំពីការបើកទ្វារចំហរបន្ថែមទៀតសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ក្នុងនោះបង្កើតលក្ខខណ្ឌសម្រាប់ទំនិញកសិផល និងជលផលសំខាន់ៗរបស់វៀតណាមចូលទៅក្នុងទីផ្សារម៉ុងហ្គោលី។ តាមនោះ សម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ទាក់ទងនឹងទិសដៅជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាទាំងពីរ; សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាជាថ្មីក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាក្នុងតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាសមាជិក ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋាភិបាល និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕ តាម /vovworld.vn/km-KH Tags:ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា កំពុងអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា។ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt។ (រូបថត៖ TTXVN)នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅវិមានរដ្ឋក្នុងទីក្រុង Ulan Bator ប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Byambatsogt និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាគ្នា។នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ុងហ្គោលី។ ភាគីទាំងពីរបានចាត់ទុកថា ត្រូវពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ពិចារណាយ៉ាងសកម្មអំពីការបើកទ្វារចំហរបន្ថែមទៀតសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ក្នុងនោះបង្កើតលក្ខខណ្ឌសម្រាប់ទំនិញកសិផល និងជលផលសំខាន់ៗរបស់វៀតណាមចូលទៅក្នុងទីផ្សារម៉ុងហ្គោលី។ តាមនោះ សម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ទាក់ទងនឹងទិសដៅជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាទាំងពីរ; សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាជាថ្មីក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាក្នុងតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាសមាជិក ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋាភិបាល និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)10/09/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។ ការនាំចេញអង្ករត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងប៉ុន្មានខែចុងឆ្នាំ10/09/2026ព័ត៌មានប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា10/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស10/09/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងការតាក់តែងច្បាប់ រំដោះធនធានសម្រាប់ការអភិវឌ្ឍ10/09/2026ព័ត៌មានវៀតណាមនិងរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលថ្មី10/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន10/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត