ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឥណ្ឌូនេស៊ី
ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay
នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ នៅខាងក្រៅសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះ Boracay ហ្វីលីពីន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញអនុវត្តកិច្ចព្រមព្រៀង លើកកំពស់ប្រសិទ្ធិភាពយន្តការសហប្រតិបត្តិការ។ រដ្ឋមន្ត្រីទាំងពីររូប ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស ភេរវកម្ម បទល្មើសគ្រឿងញៀន និងជួញដូរមនុស្ស។
ភាគីទាំងពីរក៏បានឯកភាពអំពីការជំរុញសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈណ្ឌលរបស់អាស៊ាន ក្នុងបញ្ហាធំៗ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនីមួយៗនិងរបស់តំបន់។ និងអះអាងជាថ្មីម្តងទៀត សារសំខាន់ របស់ការធានាសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជំលោះ នៅសមុទ្រដោយច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ភាគីទាំងពីរបានឯកភាពជំរុញ កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ និងសន្យាចែករំលែកព័ត៌មានរួមសហការជិតស្និទ្ធ ជាមួយគ្នាក្នុងបញ្ហាបង្កាប្រឆាំងភេរវកម្ម។ លោក Retno Marsudi បានសង្កត់ធ្ងន់ថា៖ ឥណ្ឌូនេស៊ីនឹងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយវៀតណាម ក្នុងឆ្នាំ APEC ២០១៧ និងជំរុញអាស៊ាន ដើរតួនាទីជាមជ្ឈមណ្ឌល អភិវឌ្ឍន៍សរសរទ្រូងទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងបើកទូលាយកិច្ចសហប្រតិបត្តិការ ជាមួយភាគិខាងក្រៅ។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍។ ភាគីទាំងពីរបានឯកភាពរក្សាគោលជំហរ រួមគឺដោះស្រាយជំលោះដោយសន្តិវីធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS ១៩៨២៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម