• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧទ្ទេសនាមបណ្តាមូលនីធិសហប្រតិបត្តិការអាស៊ាន


រូបថតៈ អ៊ីនធឺណែត

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាឧទ្ទេសនាមអំពីបណ្តាមូលនីធិសហប្រតិបត្តិការអាស៊ាននិងមូលនីធិកម្មវិធីសហប្រតិបត្តិការមួយចំនួនទៀតរវាងអាស៊ានជាមួយដៃ​គូនានាផងដែរ។ នាបច្ចុប្បន្នមានមូលនីធិនិងកម្មវិធីសហប្រតិបត្តិការចំនួន៧០ក្នុងក្របខ័ណ្ឌអាស៊ាននិងរវាង
អាស៊ានជាមួយដៃគូ ហើយនាពេលកន្លងទៅមូលនីធិនិងកម្មវិធីសហប្រតិបត្តិការទាំងនេះបានរួមចំណែកសកម្មលើវិស័យបង្កើនការផ្សារភ្ជាប់និងបង្រួញគម្លាតអភិវឌ្ឍន៍  ទប់ទល់នឹងការសាកល្បងរួម។ នៅក្នុងសិក្ខាសាលានេះ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖“ក្នុងដំណាក់កាល២០១០-២០១៤ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ដែលមានកម្រិតដាក់ចេញសំ​ណើ​ទាបបំផុតក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ខណៈពេលដែលវៀតណាមជាប្រទេសស្ថិតក្នុងក្រុមប្រទេសអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ានម៉ានិងវៀតណាម ជាពិសេសក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ផ្សាភ្ជាប់អាស៊ាននោះ។ សង្ឃឹមថា នាពេលខាងមុខ ក្រសួង ស្ថាប័ន តំបន់នានានឹង ផ្តោតការយកចិត្តទុកដាក់ក៏ដូចជាម្ចាស់ការថែមទៀតក្នុងការស្វែងរកនូវមូលនីធិ ដើម្បីបន្ថែមប្រភពកម្លាំងនិងស្តែងចេញនូវការចូលរួមយ៉ាងសកម្មនិងសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top