• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបនាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិអាស៊ី

នារសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានទទួលជួបជាមួយនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ីនៅប្រទេសសិង្ហបុរី លោក Tim Huxley ។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ទទួលជួបជាមួយនាយកប្រតិបត្តិនៃ
វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ី

ក្នុងជំនួបនេះ លោក Tim Huxley បានជូនដំនឹងដល់ លោក Nguyen Chi Vinh អំពីខ្លឹមសារ កម្មវិធី និងប្រធានបទមួយចំនួន នៅកចិ្ចសន្ទនា Shangri-La  2018 នោះហើយលោកបានថ្លែងអរគុណនិងវាយតម្លៃខ្ពស់ចំ​ពោះ​តួនាទីរបស់ វៀតណាមក្នុងការគាំទ្រវេទិកានេះ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចសន្ទនាទាំងលាយ ប្រកបដោយជោគជ័យ។ ម្យ៉ាងទៀត លោកក៏សង្ឃឹមថាវៀតណាមនឹងបន្តបញ្ជូនគណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញមកចូលរួម​និងមានការថ្លែងសុន្ទរកថានៅ ក្នុងវេទិកាផងដែរ។

រីឯខ្លួនវិញ លោក Nguyen Chi Vinh បានអះអាងថា វៀតណាមជានិច្ចកាល គាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសន្ទនានេះ ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កិច្ចសន្ទនា Shangri-La ក៏ដូចជា ប្រធានបទនានាដែលនឹង ពិភាក្សាគ្នានៅក្នុងកិច្ចសន្ទនា Shangri - La 2018 ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top