• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូនេស៊ីស្វែងយល់ពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិស្សិតជាមួយបណ្តាប្រទេសអាស៊ាន

តាមរយៈទីភ្នាក់ងារធនធានមនុស្ស ស្រាវជ្រាវសមុទ្រ និងជលផល (BRSDM) ចំណុះ KKP កម្មវិធីនេះឆ្ពោះទៅរកការលើកកម្ពស់គុណភាពអប់រំនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូច ជាជំរុញលទ្ធភាពប្រកួតប្រជែងជាសាកលក្នុងវិស័យសមុទ្រ និងរបរនេសាទ។

ក្រសួងសមុទ្រនិងរបរនេសាទឥណ្ឌូនេស៊ី (KKP) កំពុងស្វែងយល់អំពីកិច្ចសហ ប្រតិបត្តិការក្នុងការផ្លាស់ប្តូរនិស្សិតក្នុងវិស័យសមុទ្រ និងរបរនេសាទជាមួយសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅបង្កើនគុណភាពធនធានមនុស្ស។ តាមរយៈទីភ្នាក់ងារធនធានមនុស្ស ស្រាវជ្រាវសមុទ្រ និងជលផល (BRSDM) ចំណុះ KKP កម្មវិធីនេះឆ្ពោះទៅរកការលើកកម្ពស់គុណភាពអប់រំនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូច ជាជំរុញលទ្ធភាពប្រកួតប្រជែងជាសាកលក្នុងវិស័យសមុទ្រ និងរបរនេសាទ។ លេខា ធិការ BRSDM លោក Kusdiantoro បានចាត់ទុកថា កម្មវិធីនេះក៏ផ្តល់ជំនួយ ហិរញ្ញប្ប ទានពីអាស៊ានដើម្បីពង្រឹងមូលដ្ឋានបណ្តុះបណ្តាលផ្នែកសមុទ្រ និងរបរនេសាទរបស់ ប្រទេសឥណ្ឌូនេស៊ីផងដែរ។ លោក Kusdiantoro សង្ឃឹមថា បណ្តាប្រទេសអាស៊ាន អាចសម្របសម្រួលដើម្បីពង្រីក ឱកាសសហប្រតិបត្តិការនិងវិនិយោគ សំដៅគ្រប់គ្រង សមុទ្រប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច ហើយកែលម្អគុណភាពធនធាន មនុស្ស រួមចំណែកជំរុញសេដ្ឋកិច្ចសមុទ្របៃតង។

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានស្វាគមន៍ចំពោះផែនការ ផ្លាស់ប្តូរនិស្សិតអាស៊ានជាមួយសាកលវិទ្យាល័យពហុបច្ចេកទេស KP Kupang ដោយ ចាត់ទុកថា សកម្មភាពនេះអាចរួមចំណែកចែករំលែកចំណេះដឹងនិងបច្ចេកវិទ្យា បង្កើត ឱកាសកម្មសិក្សានិងឱកាសការងារ ពីនោះលើកកំពស់គុណភាពធនធានមនុស្សក្នុង តំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top