រដ្ឋមន្ត្រីសហគ្រាសរដ្ឋឥណ្ឌូណេស៊ី
(SOE) លោក Erick Thohir កាលពីថ្ងៃទី
២២ ខែកុម្ភៈ បានសរសើរការប្តេជ្ញាចិត្តរបស់ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់វៀតណាម
ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីនៅក្នុង
"ទឹកដីនៃកោះរាប់ពាន់" នេះ។ លោករដ្ឋមន្ត្រី Thohir បានវាយតម្លៃថា សកម្មភាពដែល VinFast ប្រតិបត្តិបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន
ក្នុងការគាំទ្រការដឹកជញ្ជូនបៃតង និងនាំមកនូវឱកាសសេដ្ឋកិច្ចដល់ប្រជាជនឥណ្ឌូនេស៊ី។
គួរកត់សម្គាល់ថា
VinFast បានចាប់ផ្តើមឈានចូលក្នុងវិស័យដឹកជញ្ជូនសាធារណៈដោយផ្តល់សេវាកម្មរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន
រួមទាំងរថយន្តតាក់ស៊ីអគ្គិសនីដែលដំណើរការនៅទីតាំងផ្សេងៗគ្នា ក្រោមម៉ាកយីហោ “Xanh
SM”។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងដំឡើងស្ថានីយ សាកថ្មចំនួន
៣០.០០០ កន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំនេះ។ ជាងនេះទៅទៀត VinFast គ្រោងនឹងសាងសង់រោងចក្រនៅប្រទេសឥណ្ឌូនេស៊ី ដោយហេតុនេះ
ជះឥទ្ធិពលជាវិជ្ជមានដល់គោលនយោបាយបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន៕