• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌា - អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្លូវសមុទ្រនិងជំរុញការតភ្ជាប់


 ឥណ្ឌា - អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្លូវសមុទ្រនិងជំរុញការតភ្ជាប់
 

 ឥណ្ឌានិង​អាស៊ានបានសម្តែងនូវការប្តេជ្ញាចិត្ត​របស់ខ្លួនក្នុង​ការពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការធ្វើឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវកិច្ចសហប្រតិបត្តិការ​លើវិស័យ   ផ្លូវសមុទ្រនិងជំរុញការត​ភ្ជាប់​។
 
ព័ត៌មាននេះ​បាន​ចេញផ្សាយ​ដោយក្រសួង​ការបរទេស​ឥណ្ឌានៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់​ពីកិច្ច​ប្រជុំមន្ត្រី​ជាន់​ខ្ពស់ឥណ្ឌា - អាស៊ាន (SOM) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី១២ ខែមេសានៅទីក្រុង New Dehli​ ។ នៅឯកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រនាបច្ចុប្បន្ន និង​ទិស​ដៅអ​ភិវឌ្ឍន៍នាពេលអនាគត ​ព្រមទាំងវាយតំលៃ​ចំពោះវឌ្ឍនភាព​ក្នុងកិច្ចសហប្រតិបត្តិ​ការលើ​ស​សរទ្រូង​ចំនួន​ ៣ រួមមានសន្តិសុខនយោបាយ -សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យផ្លូវសមុទ្រ ដែលធ្លាប់ព្រម​ព្រៀង​គ្នានៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន - ឥណ្ឌានាឆ្នាំ ២០១៨ រួមទាំងលើកកម្ពស់ការតភ្ជាប់អាស៊ាន - ឥណ្ឌា​ក្រោម​គ្រប់រូបភា​ពផងដែ​រ។ ​ទន្ទឹមនឹង​នេះភាគី​ទាំងពីរ​ក៏បាន​សន្យាបង្កើន​កិច្ចសហប្រតិបត្តិការ​លើវិស័យថាមពលក​កើតឡើង​វិញ និ​ងរៀបចំកិច្ចប្រជុំអាស៊ា​ន - ឥណ្ឌាស្តីពីថាមពលកកើតឡើងវិញនៅឆ្នាំ ២​០១៩​ ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top