ព័ត៌មាន
អ្នកប្រាជ្ញចិន៖ “វៀតណាមមានការចូលរួមចំណែកសំខាន់ៗជាច្រើន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ធានជីន”
នេះជាមតិរបស់សាស្ត្រាចារ្យរងលោក Ma Jie អ្នកប្រាជ្ញនៅវិទ្យាស្ថានសិក្សាអឌ្ឍគោលខាងត្បូងនៃសាកលវិទ្យាល័យធានជីន (ប្រទេសចិន) ក្នុងដំណើរទស្សនកិច្ចការងារ របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដើម្បីចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ របស់ WEF នៅទីក្រុងធាន ជីន ដែលត្រូវបានគេស្គាល់ថាជា "វេទិការដាវ៉ូសរដូវក្តៅ" និងដំណើរការសកម្មភាពទ្វេភាគីនៅចិន។
ធ្វើការវាយតម្លៃចំពោះការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ក្នុង "វេទិកាដាវ៉ូសរដូវក្តៅ" នៅចិនរយៈពេលបីឆ្នាំជាប់ៗគ្នា ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងវេទិកានេះ សាស្ត្រាចារ្យរង Ma Jie បានអះអាងថា ដោយសារសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអាចរួមចំណែកយ៉ាងសំខាន់ក្នុងវេទិកានេះ រួមមាន៖ ចែករំលែកបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគពីបរទេស; ផ្តល់គំនិតថ្មីសម្រាប់ការកសាងយុទ្ធសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបញ្ហាអភិវឌ្ឍន៍ប្រកបដោយចីរភាព…។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន សាស្ត្រាចារ្យរង Ma Jie បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាន។ លើទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ សាស្ត្រាចារ្យរង Ma Jie បានបញ្ជាក់ថា ភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើនដូចជា៖ សេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិតបច្ចេកវិទ្យា និងទំនើបកម្មកសិកម្ម ហើយចាត់ទុក WEF លើកនេះ ជាឱកាសដើម្បីរួមគ្នាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងអភិបាលកិច្ចសកល៕