នាពេលថ្មីៗនេះ ខ្សែភាពយន្ត "Giac Mo Goi Cuon " របស់អ្នកដឹកនាំរឿង វៀតណាម អ្នកស្រី Mai Vu ត្រូវបានជ្រើសតាំងសម្រាប់ពានរង្វាន់ Light On Women Award ២០២២ នៅមហោស្រពភាពយន្ត Cannes លើកទី ៧៥។ ពានរង្វាន់នេះត្រូវបានបង្ហាញមុខកាលពីឆ្នាំមុន ដោយភាគីអ្នកឧបត្ថម្ភធំៗរបស់ Cannes បានប្រកាស។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកនិងលើកទឹកចិត្តផលិតករភាពយន្តជាស្ត្រី ដើម្បីជួយពួកគេក្នុងស្ថានភាពកង្វះខាតថវិកាសម្រាប់ផលិតភាពយន្ត។ ដោយជ័យជម្នះនេះ អ្នកដឹកនាំរឿង Mai Vu បានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៣០.០០០ អឺរ៉ូ។
មុនពេលឈ្នះពានរង្វាន់ Light On Women Award ២០២២ ភាពយន្ត "Giac Mo Goi Cuon" ត្រូវបានចាក់បញ្ចាំងក្នុងពានរង្វាន់ La Cinef នៃមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២ផងដែរ។ ខ្សែភាពយន្តនេះបានចូលក្នុងបញ្ជីស្នាដៃឆ្នើមទាំង ១៦ ក្នុងចំណោមស្នាដៃសរុបចំនួន ១៥២៨ ដែលចូលរួមការប្រកួត៕