• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកឆ្លងវីរុស HIV ចំនួន១ហ្មឺននាក់ត្រូវបានព្យាបាល ARV ជារៀងរាល់ឆ្នាំនៅវៀតណាម


 អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)
 

នាថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយកដ្ឋានបង្ការប្រឆាំង HIV/AIDS ចំណុះក្រសួង​សុខាភិបាល​វៀត​ណាម បានរៀបចំកិច្ចប្រជុំបូកសរុប២០ឆ្នាំព្យា បាល HIV/AIDS នៅវៀតណាម។
 
ថ្លែងនៅទី​នេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានអោយដឹងថា សំដៅបន្ធូរ​បន្ថយ​ផល​ប៉ះពាល់ដោយអាសន្នរោគ HIV/AIDS កាលពីឆ្នាំ២០០០ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលវៀត​ណាមបាន​ចេញផ្សាយ​សេចក្ដី សម្រេចចិត្តស្ដីពីការណែនាំធ្វើរោគវិនិច្ឆ័យជម្ងឺនិងព្យាបាល HIV/AIDS ធ្វើជាមូល ដ្ឋាន​សម្រាប់​​ការបើកទូលាយកម្មវិធីព្យាបាលដោយថ្នាំឱសថប្រឆាំងវីរុស HIV នៅវៀតណាម។ ដោយ​មានកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់រដ្ឋាភិបាលនិង ការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារបស់អង្គការអន្តរជាតិនានា គិតដល់ដំណាច់​ខែ​កញ្ញា ឆ្នាំ២០១៩ ប្រទេសទាំងមូលកំពុងព្យាបាលដោយថ្នាំឱសថប្រឆាំងវីរុស ARV សម្រាប់អ្នកឆ្លងវីរុស HIV ជាង​១៤២ពាន់នាក់ កើនជាង២៧០ដង បើធៀបនឹងឆ្នាំ ២០០៥។ គិតជាមធ្យមមានអ្នកឆ្លងវីរុស HIV ប្រមាណ​១ហ្មឺននាក់ត្រូវបាន ព្យាបាលដោយថ្នាំឱសថ ARV ជារៀងរាល់ឆ្នាំ។ វៀតណាមជាប្រទេសដើមដំបូង នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិកដំណើរការអនុវត្តគោលដៅ ៩០-៩០-៩០ កាលពីខែ តុលាឆ្នាំ២០១៤ សំដៅ​បញ្ចប់​មហា​អាសន្ន​រោគ HIV/AIDS នាឆ្នាំ២០៣០៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top