ការសម្រេចចិត្តនេះត្រូវបាននាំចេញបន្ទាប់ពីមេដឹកនាំកំពូល Ayatollah Ali Khamenei បានស្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកសម្របសម្រួលជាមួយអ៊ីស្រាអែលនៅថ្ងៃទី ២៨ ខែកុម្ភៈ។ មេដឹកនាំកំពូលថ្មី លោក Ayatollah Mojtaba Khamenei កើតនៅឆ្នាំ ១៩៦៩ ត្រូវបានចាត់ទុកថា ដើរតាមមាគ៌ាដ៏តឹងរឹង ដូចនឹងឪពុករបស់ខ្លួនដែរ។
នាថ្ងៃទី ៨ ខែមីនា ដែលជាថ្ងៃទី ៩ នៃជម្លោះនៅមជ្ឈិមបូព៌ា ភាគីជម្លោះបានបន្តបើកការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងនឹងគ្នាទៅវិញទៅមក។ ក្នុងនោះ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ ៥ ដងសំដៅលើអ៊ីរ៉ង់។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលផ្លោងចំនួន ៩ដង សំដៅទៅលើអ៊ីស្រាអែល។ អ៊ីរ៉ង់ក៏បានបញ្ជាក់ថា ខ្លួនមិនស្វែងរកបទឈប់បាញ់នោះទេ ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកត្រូវសុំទោសដោយសារតែបានចាប់ផ្តើមជម្លោះនេះ៕






