ប៉ុស្តិ៍ត្រួតពិនិត្យ
និងរបាំងសន្តិសុខជាច្រើនត្រូវបានបង្កើតឡើងនៅតាមដងវិថីសំខាន់ៗជាច្រើនក្នុង
និងជុំវិញទីក្រុង Sharm El-Sheikh ខណៈដែលវិធានការសន្តិសុខក៏ត្រូវបានបង្កើនផងដែរនៅអាកាសយានដ្ឋានអន្តរជាតិ
Sharm El-Sheikh។
មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ
Sharm
El-Sheikh ត្រូវបានបង្កើតឡើងជាតំបន់បៃតង
ហើយមានតែអ្នកដែលមានការអនុញ្ញាតពីភ្នាក់ងារអង្គការសហប្រជាជាតិប៉ុណ្ណោះ
ដែលអាចចូលទៅកាន់តំបន់នេះ។ រដ្ឋាភិបាលអេហ្ស៊ីបក៏បានបង្កើតតំបន់បៃតងមួយនៅក្នុងសួនឧទ្យានរុក្ខសាស្ត្រសន្តិភាព
ជាកន្លែងដែលនឹងរៀបចំព្រឹត្តិការណ៍ខាងក្រៅ សម្រាប់អាជីវកម្ម យុវជន
អង្គការសង្គមស៊ីវិល សហគមន៍ជនជាតិដើម និងសិល្បករ។
យោងតាមអាជ្ញាធរអេហ្ស៊ីប ទោះបីជាមិនមានការគំរាមកំហែងជាក់លាក់ណាមួយចំពោះ COP27 ក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលរវាងមេដឹកនាំពិភពលោកក្រោមក្របខណ្ឌ COP27 គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ៧-៨ ខែវិច្ឆិកា អាចក្លាយជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនានា។ តាមការគ្រោងទុក ប្រតិភូអន្តរជាតិចំនួនជាង ៣៥.០០០ នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួនជាង ១០០នាក់ នៅជុំវិញពិភពលោក នឹងចូលរួមព្រឹត្តិការណ៍អាកាសធាតុពិភពលោករបស់អង្គការសហប្រជាជាតិនេះ។ អ្នកយកព័ត៌មានអន្តរជាតិប្រហែល ៣.០០០ នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានអំពីព្រឹត្តិការណ៍នេះ៕