• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អឺរ៉ុប និងកាណាដា ប្រឆាំងជំទាស់នឹងចេតនា​បញ្ចូលកោះហ្គ្រីនឡែនរបស់សហរដ្ឋអាមេរិក

បណ្តាប្រទេសនៅអឺរ៉ុប និងកាណាដា កំពុងបង្កើនសម្ពាធការទូតលើសហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា បន្ទាប់ពីសេចក្តីប្រកាស់ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើលទ្ធភាពគ្រប់គ្រងកោះហ្គ្រីនឡែន - ជាកោះមួយដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក - មានទីតាំងយុទ្ធសាស្ត្រនៅតំបន់ប៉ូលខាងជើង និងមានធនធានដ៏សម្បូរ។

នាថ្ងៃទី ១១ ខែមករា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ហ្គ្រីនឡែន គឺលោកស្រី Vivian Motzfeldt ដោយបញ្ជាក់សារជាថ្មីពីគោលជំហរគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន។ ក្រសួងការបរទេសកាណាដាបានសង្កត់ធ្ងន់ លើ "ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់កាណាដាចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន" ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្នុងពេលនោះ នៅអឺរ៉ុប បណ្តាប្រទេសសមាជិកណាតូកំពុងជំរុញការពិគ្រោះយោបល់លើការ ដាក់ពង្រាយកងកម្លាំងនៅហ្គ្រីនឡែន។ អង់គ្លេសបានពិភាក្សាជាមួយបារាំង និងអាល្លឺម៉ង់ អំពីផែនការការដាក់ពង្រាយបេសកកម្មណាតូទៅកាន់កោះនេះ ដើម្បីការពារហានិភ័យដែលសហរដ្ឋអាមេរិកបញ្ចូលទឹកដីហ្គ្រីនឡែន។ សេណារីយ៉ូដែលកំពុងត្រូវបានពិចារណារួមមានការដាក់ពង្រាយកងទ័ព នាវាចម្បាំង និងយន្តហោះ ដើម្បីពង្រឹងវត្តមានរបស់ណាតូនៅក្នុងតំបន់ប៉ូលខាងជើង តាមនោះ ធានាដល់សម្ព័ន្ធមិត្តអឺរ៉ុប និងការពារការបែកបាក់ផ្ទៃក្នុង៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top