• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិចុះផ្សាយយ៉ាងច្រើនអំពី “ទិវាបុណ្យទូទាំងប្រទេស” របស់វៀតណាម

នាថ្ងៃទី១៥ ខែមីនា សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនអំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសវៀតណាម។

គ្រាដែលអ្នកបោះឆ្នោតបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត បង្ហាញពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។ (រូបថត៖ VOV)

គេហទំព័ររបស់ទូរទស្សន៍មជ្ឈិមចិន (CCTV) បានរាយការណ៍នាថ្ងៃទី១៥ ខែមីនាថា អ្នកបោះឆ្នោតទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦។ ការបោះឆ្នោតនេះគឺសំដៅជ្រើសរើសសមាជិកសភា ចំនួន ៥០០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៨៦៤នាក់។ ក្រៅពីការបោះឆ្នោតជ្រើសរើសសមាជិកសភា អ្នកបោះឆ្នោតក៏បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខផងដែរ។

ស្ថានីយ៍ Sputnik (រុស្ស៊ី) បានរាយការណ៍ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺមានសារៈសំខាន់ខ្លាំង ចំពោះការពង្រឹងក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មី និងជំរុញកំណែទម្រង់ការរៀបចំ ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពបោះឆ្នោត តាមនោះរួមចំណែកដល់ការពង្រឹងប្រព័ន្ធនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ nikkei.com (ជប៉ុន) បានវាយតម្លៃថា ការបោះឆ្នោតបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ និងការចូលរួមរបស់ប្រជាជនក្នុងជីវភាពនយោបាយរបស់វៀតណាម។ លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដូចជា Reuters (ចក្រភពអង់គ្លេស) AFP (បារាំង) បានរាយការណ៍អំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅវៀតណាមផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top