នាថ្ងៃទី ១១ ខែមករា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ហ្គ្រីនឡែន គឺលោកស្រី Vivian Motzfeldt ដោយបញ្ជាក់សារជាថ្មីពីគោលជំហរគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន។ ក្រសួងការបរទេសកាណាដាបានសង្កត់ធ្ងន់ លើ "ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់កាណាដាចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន" ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។
ក្នុងពេលនោះ នៅអឺរ៉ុប បណ្តាប្រទេសសមាជិកណាតូកំពុងជំរុញការពិគ្រោះយោបល់លើការ ដាក់ពង្រាយកងកម្លាំងនៅហ្គ្រីនឡែន។ អង់គ្លេសបានពិភាក្សាជាមួយបារាំង និងអាល្លឺម៉ង់ អំពីផែនការការដាក់ពង្រាយបេសកកម្មណាតូទៅកាន់កោះនេះ ដើម្បីការពារហានិភ័យដែលសហរដ្ឋអាមេរិកបញ្ចូលទឹកដីហ្គ្រីនឡែន។ សេណារីយ៉ូដែលកំពុងត្រូវបានពិចារណារួមមានការដាក់ពង្រាយកងទ័ព នាវាចម្បាំង និងយន្តហោះ ដើម្បីពង្រឹងវត្តមានរបស់ណាតូនៅក្នុងតំបន់ប៉ូលខាងជើង តាមនោះ ធានាដល់សម្ព័ន្ធមិត្តអឺរ៉ុប និងការពារការបែកបាក់ផ្ទៃក្នុង៕