• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាម


អាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាម (internet)    

នាថ្ងៃទី ១ ខែកក្ដដា ឆ្នាំ២០១៧ នៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Marcelo Faurie បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតផ្ទេរសិទ្ធិវៀតណាមលោក Dang Xuan Dung មកជូនច្បាប់ចំលងនៃលិខិតផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ នៅទីនេះ លោក Jorge Marcelo Faurie បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានសង្កត់ធ្ងន់ថាភាគីទាំងពីររួមគ្នាខិតខំប្រឹងប្រែងដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងអាហ្សង់ទីន និងវៀតណាម។

វីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតផ្ទេរសិទ្ធិ លោក Dang Xuan Dung បានសន្យាថាក្នុងអាណត្តិរបស់ខ្លួន នឹងខិតខំប្រឹងប្រែង​ពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគីនិងពហុភាគី។
អាហ្សង់ទីនគឺជាដៃគូពាណិជ្ជកម្មនាំមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ តំលៃពាណិជ្ជកម្មទ្វេភាគីនៃប្រទេស​ទាំងពីរទទួលបានជាង ៣ ពាន់លានដុល្លារអាមេរិកក្នុង ឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top