• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣ ប្តេជ្ញាធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកំណែទម្រង់ WTO

នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយប្រទេសជប៉ុន ចិន និងសាធារណៈរដ្ឋកូរ៉េ (ASEAN+3, APT) បានអះអាងសារជាថ្មីអំពីការប្តេជ្ញាពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ ក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលកំពុងតែកើនឡើង។ សេចក្តីប្រកាសរបស់ប្រធានអាស៊ានឆ្នាំ ២០២៥ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៦ បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការអនុម័តលើសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ បណ្តារដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវការប្តេជ្ញាបង្កើតសន្ទុះជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាសាកល្បងផ្នែកពាណិជ្ជកម្មនាពេលបច្ចុប្បន្ន គាំទ្រកំណែទម្រង់ចាំបាច់ដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

ប្រមុខគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន+៣ ថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ VNA

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស APT-២៦ ក៏បានសង្កត់ធ្ងន់លើតម្រូវការជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លើសពីនេះ កិច្ចប្រជុំបានបន្តអះអាងសារជាថ្មីនូវការប្តេជ្ញាជំរុញប្រព័ន្ធកសិកម្ម-ស្បៀងអាហារប្រកបដោយនិរន្តរភាព ការកែលម្អសន្តិសុខសុខាភិបាលក្នុងតំបន់ ពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការអាកាសធាតុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top