• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣ ឆ្នាំ ២០២៥ នៅសាធារណរដ្ឋឆែក

នាយប់ថ្ងៃទី ៣ ខែកញ្ញា មហោស្រពភាពយន្តអាស៊ាន+៣ បានបើកនៅរដ្ឋធានីប្រាកនៃសាធារណរដ្ឋឆែក ដោយមានការចូលរួមពីប្រទេសចំនួន ៩ រួមមាន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឆែក លោក David Kaspar និងស្ថានទូតនៃប្រទេសនានាប្រចាំសាធារណរដ្ឋឆែក ថតរូបអនុស្សាវរីយ៍នៅមហោស្រពភាពយន្តអាស៊ាន+៣ ឆ្នាំ២០២៥។ រូបថត៖ VOV-Praha

សប្តាហ៍ភាពយន្តប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយគណៈកម្មាធិការអាស៊ាន នៅទីក្រុងប្រាក ដោយមានការសម្របសម្រួលជាមួយស្ថានទូតជប៉ុន កូរ៉េខាងត្បូង និងចិន។ ព្រឹត្តិការណ៍នេះរួមចំណែកលើកកម្ពស់ការយល់ដឹង បង្កើតស្ពានតភ្ជាប់វប្បធម៌ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងបរិបទនៃការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋឆែកនិងបណ្តាប្រទេសអាស៊ី។

ចូលរួមមហោស្រពភាពយន្តឆ្នាំនេះ វៀតណាមបាននាំយកខ្សែភាពយន្តចំនួនពីរគឺ "Dao, Pho និង Piano" ដែលជាភាពយន្តប្រវត្តិសាស្ត្រអំពីសង្គ្រាមរបស់អ្នកដឹកនាំរឿង Phi Tien Son ដែលបង្ហាញពីស្មារតីតស៊ូ និងមនោសញ្ចេតនារបស់ប្រជាជនហាណូយ។ បន្ទាប់មកគឺភាពយន្ត “Summer School, 2001” របស់អ្នកដឹកនាំរឿងដើមកំណើតវៀតណាម Dužan Duong ជាមួយនឹងសារអំពីតម្លៃគ្រួសារក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក។ ស្នាដៃ "Summer School, 2001" ត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅមហោស្រពភាពយន្តអន្តរជាតិ Karlovy Vary កាលពីខែកក្កដាឆ្នាំមុន ហើយក្រោយមកត្រូវបានចេញផ្សាយនៅក្នុងរោងភាពយន្តនៅទូទាំងប្រទេសឆែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top