• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន


ទិដ្ឋភាពនៃកិច្ចប្រជុំ
 

នាថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ​២០២០ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
 
កិច្ចប្រជុំ​នេះ​មានគោលបំណងជំរុញរាល់គំនិតផ្តួចផ្តើម របស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ និង​ត្រៀម​​រៀបចំ​កិច្ចប្រជុំនៃមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ ឧសភា តាម​រយៈ​ប្រព័ន្ធវីដេអូ (Video Conference)។ អញ្ជើញថ្លែងនៅទីនេះ ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh អនុរដ្ឋ​មន្រ្តីក្រសួងការពារ ប្រទេសវៀត ណាម និងជាប្រធានក្រុមមន្រ្តីការ ពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM Vietnam) បានសង្កត់ធ្ងន់ថា៖ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀត​ណាម​នឹងធ្វើ​អ្វីៗ​ដែល​អាច​ធ្វើទៅ​​បាន​ ដើម្បីបំពេញនូវខ្លឹមសារដែលបានដាក់ចេញប្រកបដោយលទ្ធផលល្អបំផុត និងសុវត្ថិភាពខ្ពស់បំផុត។


ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh បានស្នើឱ្យអង្គ​ប្រជុំពិនិត្យ​ឡើ​ង​វិញ​នូវ​ប្រសិទ្ធភាព​នៃ​សកម្មភាព​​កិច្ច​សហប្រតិបត្តិការការពារជាតិទ្វេភាគី និងពហុភាគីក្នុងចំណោមប្រទេសអាស៊ាន ស្តីពី​ការ​បង្ការ​និង​​ប្រយុទ្ធប្រឆាំងនឹង  COVID-19 ក៏ដូចជារបៀបវារៈអាស៊ាន ២០២០ ជាពិសេស​ការពិភាក្សា​ស្តីពី​ការ​ត្រៀម​រៀបចំ​ សមយុទ្ធវេជ្ជសាស្រ្តយោធាអាស៊ាន ដើម្បីការពារនិងប្រ យុទ្ធប្រឆាំងនឹងបញ្ហាសន្តិសុខក្រៅប្រពៃណី ក្នុងនោះមាន​ទាំងការប្រយុទ្ធប្រឆាំង នឹង ជំងឹរាតត្បាត COVID-19 ផងដែរ។
 
នៅក្នុងកិច្ច​ប្រជុំនេះ គណៈប្រតិភូបានពិភាក្សា អំពីសកម្មភាពសហប្រតិបត្តិការ​ការពារ​អាស៊ានក្នុងឆ្នាំ ២០២០ ដោយមា​នខ្លឹមសារសំខាន់ៗ​មួយចំនួនដូចជា៖ ធ្វើបច្ចុប្បន្នភាព​ដំណើរការកិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​អាស៊ាន​, វាយតម្លៃគំនិតផ្តួចផ្តើមថ្មីមួយចំនួននៅក្នុង ADMM; ផែនការប្រតិបត្តិការរយៈពេល ៣ ឆ្នាំរបស់ ADMM (២០២០-២០២២) និងផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ របស់ក្រុមជំនាញការ ADMM + (២០២០-២០២២)  ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top