លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា រហូតមកដល់ពេលនេញ ធាតុមូល ដ្ឋានចំនួនប្រាំបីដូចជា ស្ថានីយ ផ្លូវរត់ ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ផ្លូវតភ្ជាប់ អគ្គិសនី ទឹក ស្ថានីយប្រេងឥន្ធនៈ និងប្រព័ន្ធទំនាក់ទំនង បានបំពេញលក្ខណៈ សម្រាប់យន្តហោះអាចហោះឡើង និងចុះចត។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកសាង "សេដ្ឋកិច្ចអាកាសចរណ៍" ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់មិនត្រឹមតែជាមជ្ឈមណ្ឌលដឹកជញ្ជូនអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាកាសចរ ណ៍ និងទីក្រុងអាកាសចរណ៍ផងដែរ។
នៅរសៀលនេះដែរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវដឹកជញ្ជូនដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ និងគម្រោងផ្លូវល្បឿន លឿនបៀនហ័រ - វូងតាវ៕







