• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អស់រយៈពេល ៧ ខែនៃឆ្នាំ ២០២០ ប្រទេសវៀតណាមមានអតិរេកនៃការនាំចេញសម្រេចបាន ៦,៥ ពាន់លានដុល្លារអាមេរិក


 រូបថតឧទាហរណ៍ (ប្រភព៖ haiquanonline.com)
 

យោងតាមរបាយការណ៍ពីនាយកដ្ឋាននាំ​ចូល - នាំចេញនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា គិត​ត្រឹមដល់ខែកក្កដានៃឆ្នាំ២០២០ ប្រទេសវៀតណាមមានអតិរេកនៃការនាំចេញ​ប៉ាន់ស្មាន​សម្រេច​បាន​ប្រមាណ ១ ពាន់លានដុល្លារអាមេរិក។

ជាទូទៅ​ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២០ ជញ្ជីងពាណិជ្ជកម្មទំនិញនឹងបន្តមាន អតិរេក​នៃការ​នាំចេញ​សម្រេច​បាន​ ៦,៥ ពាន់លានដុល្លារអាមេរិកពោលគឺខ្ពស់ជាងតួរលេខអតិរេកនៃការនាំចេញចំនួន ១,៩៨ ពាន់លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ ។

ជំងឺរាត​ត្បាត Covid-19 កាន់តែវិវត្តន៍ដ៏ស្មុគស្មាញនៅលើពិភពលោក ហើយ​បន្ត​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សកម្មភាព​នាំចូល និងនាំចេញរបស់វៀតណាម។ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបក្នុងរយៈពេល ៧ ខែឆ្នាំ ២០២០ ត្រូវ​បានប៉ាន់ប្រមាណថាមានចំនួន ២៨៥,១២ ពាន់លានដុល្លារអាមេរិក ពោល​គឺធ្លាក់ចុះ ១,៣% បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top