លោកអគ្គលេខាបក្ស តូ ឡឹម បានឱ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅ កសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយលក្ខណៈបដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើបនោះ បក្សនិងរដ្ឋ បានយកចិត្តទុកដាក់ពិសេសដល់ការកសាង និងអភិវឌ្ឍនឧស្សាហកម្មការពារជាតិ។ នាពេលខាងមុខ លោកអគ្គលេខាបក្សបាន ស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្ដោតសំខាន់លើការ ដឹកនាំអគ្គស្នងការឧស្សាហកម្មការពារជាតិឲ្យជ្រួតជ្រាបជាប្រចាំ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងការដឹកនាំរបស់បក្ស រដ្ឋ និងកងទ័ពលើ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ដោយគួបផ្សំយ៉ាងជិតស្និទ្ធរវាងការពារជាតិជាមួយ សេដ្ឋកិច្ច សេដ្ឋកិច្ចជាមួយការពារជាតិ។ ក្រសួង ស្ថាប័នមជ្ឈិមនានាត្រូវយកចិត្តទុក ដាក់ពិសេស បង្កើតយន្តការ និងលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពអនុវត្តន៍ ភារកិច្ចជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិតាមទិសដៅប្រកបដោយភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន ទំនើប ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងក្លាយជាមុខព្រួញនៃ ឧស្សាហកម្មជាតិ៕