• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ប្រព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍សំខាន់ៗ ថ្នាក់ជាតិ

នាព្រឹកថ្ងៃទី ២៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ហូ កួក យុង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីសេចក្តីព្រាងគម្រោង "ការអភិវឌ្ឍប្រព័ន្ធនៃបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ សាកល្បង និងមន្ទីរពិសោធន៍សំខាន់ៗថ្នាក់ជាតិ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ វ៉ាន់ហុង/VOV)

សេចក្តីព្រាង បានបញ្ជាក់យ៉ាងច្បាស់ថា កាលពី ២៦ ឆ្នាំមុន (ក្នុងឆ្នាំ ២០០០) រដ្ឋបានវិនិយោគលើមន្ទីរពិសោធន៍សំខាន់ៗជាតិចំនួន ១៦ កន្លែង ដែលរួមចំណែកដល់ការបង្កើនសក្តានុពលស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតសមត្ថភាពឯកទេសមួយចំនួន។ នៅក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកល ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងមន្ទីរពិសោធន៍ជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការភ្ជាប់ខ្សែសង្វាក់ស្រាវជ្រាវ-អភិវឌ្ឍន៍-ធ្វើតេស្ត-សុក្រិត-ពាណិជ្ជកម្មបនីយកម្ម; បង្កើតសមត្ថភាពស្នូលដើម្បីដោះស្រាយបញ្ហាធំៗ និងភារកិច្ចបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ...។

ឧបនាយករដ្ឋមន្ត្រី ហូ កួក យុង បានសង្កត់ធ្ងន់ថា៖ “យើងនឹងផ្តោតលើការបង្កើតប្រព័ន្ធមន្ទីរពិសោធន៍ស្រាវជ្រាវទំនើប ធ្វើសមកាលកម្ម ភ្ជាប់ទំនាក់ទំនង និងចែករំលែក ដែលមានប្រសិទ្ធភាព និងមានសមត្ថភាពបម្រើគោលដៅនៃការអភិវឌ្ឍ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាជាយុទ្ធសាស្ត្រនាពេលអនាគតដ៏ខ្លីខាងមុខ។ ក្នុងពេលជាមួយគ្នានេះ ផែនការនេះមានគោលបំណងបញ្ជាក់អំពីលទ្ធផល ពេលវេលាអនុវត្ត និងការគាំទ្រ រួមទាំងធនធាន និងខ្លឹមសារនៃមន្ទីរពិសោធន៍សំខាន់ៗ ថ្នាក់ជាតិទាំងនេះ ក៏ដូចជាកំណត់ស្ថានភាពផ្លូវច្បាប់ និងយន្តការប្រតិបត្តិការយ៉ាងដូចម្តេច”។

គោលដៅនៃផែនការនៅឆ្នាំ ២០៣៥ គឺដើម្បីបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធទំនើប ភ្ជាប់ទំនាក់ទំនង និងចែករំលែកទូទាំងប្រទេស។ នៅឆ្នាំ ២០៤៥ មានមជ្ឈមណ្ឌល និងមន្ទីរពិសោធន៍ជាច្រើននឹងសម្រេចបាននូវស្តង់ដារតំបន់ឈានមុខគេ៕

តាម​ vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top