• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-ដាណឺម៉ាក​ឱ្យ​កាន់តែរឹងមាំនិង​ស៊ីជម្រៅថែមទៀត​

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក កាលពីរសៀលថ្ងៃទី១៩ ខែតុលា (ម៉ោងក្នុងស្រុក) នៅទីក្រុង Copenhagen អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា គឺលោកជំទាវ Ngo Phuong Ly បានជួបសវនាការជាមួយព្រះមហាក្សត្រ Frederik X និងព្រះមហាក្ស​ត្រីយានី Mary។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា គឺលោកជំទាវ Ngo Phuong Ly បានជួបសវនាការជាមួយព្រះមហាក្សត្រ Frederik X និងព្រះមហាក្សត្រីយានី Mary។ រូបថត៖ TTXVN

នៅក្នុងជំនួបនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រាជវង្សដាណឺម៉ាក ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការតភ្ជាប់ប្រជាជន; សម្តែងនូវបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនង​មិត្តភាពវៀតណាម-ដាណឺម៉ាក​​ឱ្យ​កាន់តែ​រឺងមាំ និង​ស៊ីជម្រៅថែមទៀត​។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម សង្ឃឹមថា ព្រះមហាក្សត្រដាណឺម៉ាក​​នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសនិងអង្គការ​នានារបស់ដាណឺម៉ាកឱ្យបង្កើន​កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម។ ព្រះមហាក្សត្រ Frederik X បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ​ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនផងដែរ​។

ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ VNA

ក្នុងជំនួបជាមួយប្រធានសភាដាណឺម៉ាក លោក Henrik Frandsen អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ​ ឡឹម បានស្នើឱ្យសភាដាណឺម៉ាកបន្តយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ បង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន និងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក​ប្រធានរដ្ឋសភា Henrik Frandsen បានសម្តែងនូវ​បំណងចង់ឱ្យ​ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរប្រជាជន និងបង្កើនការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។

នៅយប់ថ្ងៃដដែលនោះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមក្នុងពិធីលៀងសាយភោជន៍​ផ្លូវ​រដ្ឋ​​ដែលរៀបចំដោយព្រះមហាក្សត្រ Frederick X និងព្រះមហាក្សត្រីយានី​៕​

តាម​ vovworld.vn/km-KH

កោះ ភូ គុក (Phu Quoc) ជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍និន្នាការទាំង ១០ ក្នុងឆ្នាំ ២០២៧ សម្រាប់ភ្ញៀវទេសចរឥណ្ឌា

កោះ ភូ គុក (Phu Quoc) ជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍និន្នាការទាំង ១០ ក្នុងឆ្នាំ ២០២៧ សម្រាប់ភ្ញៀវទេសចរឥណ្ឌា

វេទិកាទេសចរណ៍សកល Skyscanner (ចក្រភពអង់គ្លេស) ទើបតែចេញផ្សាយរបាយការណ៍និន្នាការទេសចរណ៍ឆ្នាំ២០២៧ (Travel Trends 2027) ក្នុងនោះ កោះ ភូ គុក គឺជាគោលដៅទេសចរណ៍វៀតណាមតែមួយគត់ដែលបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមទាំង ១០ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។

Top