ព័ត៌មាន តំបន់សេដ្ឋកិច្ច Dung Quat ទទួលបានយន្តការអនុគ្រោះខ្ពស់បំផុត 20/10/2026 ការិយាល័យនយោបាយទើបបានអនុម័តលើគោលការណ៍អនុវត្តយន្តការពិសេសសម្រាប់តំបន់សេដ្ឋកិច្ច Dung Quat (ក្វាងង៉ាយ)។ តំបន់សេដ្ឋកិច្ច Dung Quat ត្រូវបានតម្រងទិសអភិវឌ្ឍទៅជាមជ្ឈមណ្ឌលជាតិសម្រាប់ការចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា និងថាមពល។ រូបថត៖ VNAតាមនោះ យន្តការ និងគោលនយោបាយអភិវឌ្ឍមជ្ឈមណ្ឌលជាតិសម្រាប់ចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា និងថាមពល នៅក្នុងតំបន់សេដ្ឋកិច្ច Dung Quat នឹងទទួលបានយន្តការអនុគ្រោះខ្ពស់បំផុត តាមបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង។ យន្តការពិសេសនេះក៏ត្រូវបានរំពឹងថា នឹងលុបបំបាត់ឧបសគ្គទាក់ទងនឹងការវិនិយោគ ដីធ្លី ផែនការ នីតិវិធីរដ្ឋបាល បច្ចេកវិទ្យា និងធនធានមនុស្ស ដោយបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ អនុវត្តគម្រោងទ្រង់ទ្រាយធំ និងអនុវត្តបច្ចេកវិទ្យាទំនើប។ យោងតាមគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ ការអនុម័តរបស់ការិយាល័យនយោបាយចំពោះយន្តការពិសេសនេះគឺជាជំហានមួយឆ្ពោះទៅរកការធ្វើឱ្យសុក្រឹត្យក្របខ័ណ្ឌច្បាប់ ដោយបង្កើតលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍ពីកំពង់ផែសមុទ្រ មូលដ្ឋានឧស្សាហកម្ម និងទីតាំងយុទ្ធសាស្ត្ររបស់ Dung Quat តាមនោះ ជំរុញ ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មថាមពលនៅខេត្តក្វាងង៉ាយ៕តំបន់សេដ្ឋកិច្ច Dung Quat មានប្រព័ន្ធកំពង់ផែទឹកជ្រៅ បណ្តាញដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ទឹក ការប្រព្រឹត្តិកម្មកាកសំណល់ និងតំបន់ទីក្រុងគាំទ្រ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ច Dung Quat មានគម្រោងចំនួន ២៩៦ កំពុងប្រតិបត្តិការ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ១៩,២៧ ពាន់លានដុល្លារអាមេរិក។ នេះក៏ជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេង Dung Quat ជារោងចក្រចម្រាញ់ប្រេងដំបូងគេនៅវៀតណាម។ តាមផែនការ មជ្ឈមណ្ឌលជាតិសម្រាប់ចម្រាញ់ប្រេង គីមីឥន្ធនៈ ដំឡើងនាវា និងថាមពលជាតិ នឹងរួមបញ្ចូលគ្នានូវវិស័យចម្រាញ់ប្រេង គីមីឥន្ធនៈ សារធាតុគីមី ការដំឡើងនាវា និងថាមពល រួមជាមួយនឹងឧស្សាហកម្មគាំទ្រ ភស្តុភារកម្ម និងវិស័យពាក់ព័ន្ធនានា។ នៅឆ្នាំ ២០៣០ មជ្ឈមណ្ឌលនេះមានគោលបំណងបំពេញតម្រូវការប្រេងឥន្ធនៈរបស់តំបន់ភូមិភាគកណ្តាល និងតំបន់តៃង្វៀន និងយ៉ាងហោចណាស់ ៣០% នៃតម្រូវការរបស់ប្រទេសទាំងមូល។ នៅឆ្នាំ ២០៤៥ ទាក់ទាញការវិនិយោគសរុបប្រហែល ៥០ ពាន់លានដុល្លារ ដែលធ្វើឱ្យមជ្ឈមណ្ឌលនេះក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងវិស័យថាមពល និងសម្ភារៈ ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងធានាសន្តិសុខថាមពលជាតិ៕ តាម vovworld.vn/km-KH Tags:តំបន់សេដ្ឋកិច្ច Dung Quat គីមីឥន្ធនៈ ថាមពល

ការិយាល័យនយោបាយទើបបានអនុម័តលើគោលការណ៍អនុវត្តយន្តការពិសេសសម្រាប់តំបន់សេដ្ឋកិច្ច Dung Quat (ក្វាងង៉ាយ)។ តំបន់សេដ្ឋកិច្ច Dung Quat ត្រូវបានតម្រងទិសអភិវឌ្ឍទៅជាមជ្ឈមណ្ឌលជាតិសម្រាប់ការចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា និងថាមពល។ រូបថត៖ VNAតាមនោះ យន្តការ និងគោលនយោបាយអភិវឌ្ឍមជ្ឈមណ្ឌលជាតិសម្រាប់ចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា និងថាមពល នៅក្នុងតំបន់សេដ្ឋកិច្ច Dung Quat នឹងទទួលបានយន្តការអនុគ្រោះខ្ពស់បំផុត តាមបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង។ យន្តការពិសេសនេះក៏ត្រូវបានរំពឹងថា នឹងលុបបំបាត់ឧបសគ្គទាក់ទងនឹងការវិនិយោគ ដីធ្លី ផែនការ នីតិវិធីរដ្ឋបាល បច្ចេកវិទ្យា និងធនធានមនុស្ស ដោយបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ អនុវត្តគម្រោងទ្រង់ទ្រាយធំ និងអនុវត្តបច្ចេកវិទ្យាទំនើប។ យោងតាមគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ ការអនុម័តរបស់ការិយាល័យនយោបាយចំពោះយន្តការពិសេសនេះគឺជាជំហានមួយឆ្ពោះទៅរកការធ្វើឱ្យសុក្រឹត្យក្របខ័ណ្ឌច្បាប់ ដោយបង្កើតលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍ពីកំពង់ផែសមុទ្រ មូលដ្ឋានឧស្សាហកម្ម និងទីតាំងយុទ្ធសាស្ត្ររបស់ Dung Quat តាមនោះ ជំរុញ ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មថាមពលនៅខេត្តក្វាងង៉ាយ៕តំបន់សេដ្ឋកិច្ច Dung Quat មានប្រព័ន្ធកំពង់ផែទឹកជ្រៅ បណ្តាញដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ទឹក ការប្រព្រឹត្តិកម្មកាកសំណល់ និងតំបន់ទីក្រុងគាំទ្រ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ច Dung Quat មានគម្រោងចំនួន ២៩៦ កំពុងប្រតិបត្តិការ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ១៩,២៧ ពាន់លានដុល្លារអាមេរិក។ នេះក៏ជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេង Dung Quat ជារោងចក្រចម្រាញ់ប្រេងដំបូងគេនៅវៀតណាម។ តាមផែនការ មជ្ឈមណ្ឌលជាតិសម្រាប់ចម្រាញ់ប្រេង គីមីឥន្ធនៈ ដំឡើងនាវា និងថាមពលជាតិ នឹងរួមបញ្ចូលគ្នានូវវិស័យចម្រាញ់ប្រេង គីមីឥន្ធនៈ សារធាតុគីមី ការដំឡើងនាវា និងថាមពល រួមជាមួយនឹងឧស្សាហកម្មគាំទ្រ ភស្តុភារកម្ម និងវិស័យពាក់ព័ន្ធនានា។ នៅឆ្នាំ ២០៣០ មជ្ឈមណ្ឌលនេះមានគោលបំណងបំពេញតម្រូវការប្រេងឥន្ធនៈរបស់តំបន់ភូមិភាគកណ្តាល និងតំបន់តៃង្វៀន និងយ៉ាងហោចណាស់ ៣០% នៃតម្រូវការរបស់ប្រទេសទាំងមូល។ នៅឆ្នាំ ២០៤៥ ទាក់ទាញការវិនិយោគសរុបប្រហែល ៥០ ពាន់លានដុល្លារ ដែលធ្វើឱ្យមជ្ឈមណ្ឌលនេះក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងវិស័យថាមពល និងសម្ភារៈ ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងធានាសន្តិសុខថាមពលជាតិ៕
អត្ថបទផ្សេងទៀត កោះ ភូ គុក (Phu Quoc) ជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍និន្នាការទាំង ១០ ក្នុងឆ្នាំ ២០២៧ សម្រាប់ភ្ញៀវទេសចរឥណ្ឌា20/10/2026ព័ត៌មានវេទិកាទេសចរណ៍សកល Skyscanner (ចក្រភពអង់គ្លេស) ទើបតែចេញផ្សាយរបាយការណ៍និន្នាការទេសចរណ៍ឆ្នាំ២០២៧ (Travel Trends 2027) ក្នុងនោះ កោះ ភូ គុក គឺជាគោលដៅទេសចរណ៍វៀតណាមតែមួយគត់ដែលបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមទាំង ១០ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបថ្នាក់ដឹកនាំនៃសហគ្រាសឈានមុខគេនៅដាណឺម៉ាក20/10/2026ព័ត៌មានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-ដាណឺម៉ាកឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត20/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម៖ សរសេរបន្តរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការវៀតណាម-ដាណឺម៉ាក ដោយទំនុកចិត្ត និងចំណេះដឹង20/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក19/10/2026ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ ឱកាសសម្រាប់ពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអឺរ៉ុប19/10/2026ព័ត៌មានពង្រីកតួនាទីនិងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីស19/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត