• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទីក្រុង Can Tho យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនិងទំនើប

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមនិងដឹកនាំមហាសន្និបាតបក្ខភាគទីក្រុង Can Tho លើកទី ១ អាណត្តិ ២០២៥ - ២០៣០។
មហាសន្និបាតបក្ខភាគទីក្រុង Can Tho លើកទី ១ អាណត្តិ ២០២៥ - ២០៣០។ (រូបថត៖ VOV)

ក្នុងសុន្ទរកថាដឹកនាំមហាសន្និបាត ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ទីក្រុង Can Tho ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់តំបន់; ពង្រីកខ្លាំងក្លានូវគុណសម្បត្តិនៃ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែសមុទ្រ ផ្លូវទឹក ផ្លូវហាយវេ ធ្វើអាជីវកម្មនូវលំហ អភិវឌ្ឍន៍ថ្មី ដោះស្រាយឲ្យដាច់ស្រឡះនូវចំណុចកក់ស្ទះ កសាង Can Tho ទៅជា មជ្ឈមណ្ឌលឡូជីស្ទីក ឧស្សាហកម្មកែច្នៃកសិផលនិងជលផលដោយបច្ចេកវិទ្យាខ្ពស់ សេវាកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃ តំបន់ និងប្រទេសទាំងពីរ។ អភិវឌ្ឍន៍យ៉ាងខ្លាំងនូវវិស័យទេសចរណ៍ ផ្សព្វផ្សាយម៉ាក យីហោ "Can Tho - ទីក្រុងនៃតំបន់ព្រែកទន្លេ"; ទាញយកអត្តសញ្ញាណវប្បធម៌ព្រែក ទន្លេ ក្លាយជាគោលដៅអន្តរជាតិ។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានបញ្ជាឲ្យ ទីក្រុង Can Tho ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈថា "កម្មាភិបាលគឺជាឫសគល់ នៃការងារទាំងអស់" ការងារកម្មាភិបាលគឺជា "គន្លឹះនៃគន្លឹះ"។ តាមនោះ ជ្រើសរើស និងរៀបចំកម្មាភិបាលឲ្យបានត្រឹមត្រូវ មានសីលធម៌ និងទេពកោសល្យគ្រប់គ្រាន់; ផ្តោតលើការបណ្ដុះបណ្ដាល បំប៉ន លើកកំពស់គុណភាពកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកទេស បង្កើតប្រភពកម្មាភិបាលវ័យក្មេង។ ជំរុញការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ដោយមានការប្តេជ្ញាចិត្តកាន់តែខ្ពស់ និងសកម្មភាពកាន់តែខ្លាំងក្លា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top