• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន

អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ឆ្នាំនៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជន និងទទួលមេដាយហូជីមិញ នាយប់ថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជូនពរដល់នាយឧត្តមសេនីយ៍ យុទ្ធជន កម្មាភិបាលនៃកងកម្លាំងនគរបាលប្រជាជន និងប៉ូលីសប្រជាជនវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Pham Kien/TTXVN)  

 

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានអានលិខិតសរសើររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជនវៀតណាម (២០ កក្កដា ១៩៦២-២០ កក្កដា២០២២)។

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កំណាត់ផ្លូវប្រវត្តិនៃការប្រយុទ្ធ និងការរីកធំធាត់របស់កម្លាំងនគរបាលប្រជាជន តែងតែផ្សារភ្ជាប់ជាមួយនឹងទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងកម្លាំងនគរបាល ប្រជាជន របស់ប្រជាជាតិ របស់បដិវត្តន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងរយៈពេល ៦០ ឆ្នាំ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើបទបញ្ញត្តិប្រកាស រហូតមកដល់ពេលនេះ កម្លាំងនគរបាលប្រជាជនបានខិតខំកសាង តស៊ូ អភិវឌ្ឍន៍ បំពេញគ្រប់ភារកិច្ចដែលបក្ស រដ្ឋប្រគល់ជូន។ ជាពិសេសក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ កងកម្លាំងនគរបាលប្រជាជន ដែលមិនត្រឹមតែការធានាសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងសកម្ម ថែមទាំងឈរជើងនៅខ្សែប្រយុទ្ធជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមចំណែកដល់ប្រទេសទាំងមូលក្នុងការយកឈ្នះជំងឺរាតត្បាត ស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖ “ជាមួយនឹងប្រពៃណីវីរៈភាព និងបដិវត្តន៍ដ៏រុងរឿង ដែលឆ្លងកាត់រយៈពេល ៦០ ឆ្នាំនៃការកសាង ការតស៊ូប្រយុទ្ធ និងការរីកធំធាត់ យើងជឿជាក់យ៉ាងមុតមាំថា កម្លាំងនគរបាលប្រជាជននឹងលើកកម្ពស់យ៉ាងខ្ពស់នូវប្រពៃណីវីរភាព ជាមួយនឹងស្មារតីថ្មី បរិយាកាស កម្លាំងចលករថ្មី ត្រៀមខ្លួនដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈម។ បន្តកសាងសមិទ្ធិផល និងស្នាដៃឆ្នើមជាច្រើន រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម - ដើម្បីភាពរឹងមាំ និងវិបុលភាពរបស់ប្រទេសជាតិ ដើម្បីសេចក្តីប្រាថ្នា វិបុលភាព និងសន្តិភាព និងសុភមង្គលរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top