• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញនៅក្រៅប្រទេស

នៅសហព័ន្ធរុស្ស៊ី ពិធីអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ថ្ងៃទី ១៩ ឧសភា បានធ្វើឡើងនៅទីក្រុងជាច្រើន ប៉ុន្តែការប្រារព្ធនៅទីក្រុង Ulyanovsk ប្រកបដោយអត្ថន័យពិសេស ព្រោះនេះជាស្រុកកំណើតរបស់លោក Vladimir Ilyich Lenin គ្រូរបស់ប្រធានហូជីមិញ អគ្គមគ្គទេសដឹកនាំបដិវត្តខែតុលា បដិវត្តន៍ដែលបង្ហាញមាគ៌ារំដោះប្រជាជនវៀតណាម។
ការសម្តែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានាធិបតីហូនៅទីក្រុង Ulyanovsk (រូបថត៖ TTXVN)

ពិធីអបអសារទខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញត្រូវមានការចូលរួមពីអភិបាលខេត្ត Ulyanovsk Aleksey Russkich ដែលបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលក្នុងតំបន់ចំពោះអគ្គមគ្គុទេសវៀតណាម។

នាថ្ងៃទី ១៩ ឧសភា ជាថ្ងៃគម្រប់ ១៣៥ ឆ្នាំចាប់តាំងពីថ្ងៃកំណើតរបស់ប្រធានហូជីមិញមក គណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានអះអាងថា៖ “សតិអារម្មណ៍របស់លោកប្រធានហូជីមិញ “ដើម្បីសេរីភាពសម្រាប់ប្រទេសរបស់ខ្ញុំ សុភមង្គលសម្រាប់ប្រជាជនរបស់ខ្ញុំ” ក៏ដូចជាមាគ៌ារបស់ប្រជាជននៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីសព្វថ្ងៃនេះ កសាងប្រទេសដ៏ខ្លាំងក្លា ឯករាជ្យ និងសេរីភាព បានបង្រួបបង្រួមប្រជាជាតិទាំងពីរ។ ដោយសារបដិវត្តខែតុលាឆ្នាំ ១៩១៧ និងជ័យជំនះរបស់ប្រជាជនសូវៀតក្នុងសង្គ្រាមការពារជាតិដ៏មហិមារ បដិវត្តខែសីហារបស់វៀតណាមបានទទួលជោគជ័យ ហើយនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ សាធារណរដ្ឋប្រជាធិបតេយ្យវៀត ណាម ដែលជារដ្ឋកម្មករ និងកសិករដំបូងគេនៅអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើង”។

គណៈប្រតិភូក្នុងពិធីទាំងអស់បានអះអាងថា លោកប្រធានហូជីមិញគឺជាអ្នកវប្បធម៌ល្បីល្បាញ។ លោកបានរកឃើញនៅក្នុងលទ្ធិលេនីនជាផ្លូវត្រឹមត្រូវតែមួយគត់ សម្រាប់ប្រជាជនវៀតណាម។ ពិធីរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបើកសប្តាហ៍វប្បធម៌វៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែឧសភា នៅទីក្រុង Saint Petersburg។

នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានប្រារព្ធពិធីសែនព្រេន នៅអាសនៈលោកប្រធានហូ ជីមិញនៅទីលានស្ថានទូត និងថ្វាយផ្កានៅរូបសំណាកលោកប្រធានហូជី មិញ នៅឧទ្យាន Montreau ទីក្រុង Montreuil។

ទន្ទឹមនឹងនោះ នាថ្ងៃទី ១៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរ៉ូម៉ានីបានប្រារព្ធពិធីរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top