នាថ្ងៃទី២៩ ខែមេសា នៅទីក្រុងដាណាំង វៀតណាម និងសហរដ្ឋអាមេរិក បានសម្របសម្រួលរៀបចំពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមវៀតណាម (MIA) លើកទី ១៧២។
ពិធីប្រគល់ធាតុទាហានអាមេរិកត្រឡប់មកវិញលើកទី ១៧២។ រូបថត៖ qdnd.vn
នៅក្នុងពិធីនោះ វៀតណាមបានប្រគល់ មឈូសដាក់អដ្ឋិធាតុមួយ ទៅឲ្យសហរដ្ឋអាមេរិក។ នេះគឺជាលទ្ធផលថ្មីនៃកិច្ចខិតខំប្រឹងប្រែងស្វែងរករួមគ្នា ដោយប្រតិបត្តិការជីកកកាយរួមគ្នារវាងវៀតណាម-សហរដ្ឋអាមេរិក នៅទីក្រុង Hue។
កិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរកនិងចុះបញ្ជីទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម ត្រូវបានចាប់ផ្តើមដោយប្រទេសទាំងពីរ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៧៣មក។ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុទាហានអាមេរិកប្រហែល ៧៤០ នាក់ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមទៅឱ្យក្រុមគ្រួសារវិញ។ នេះគឺជាលទ្ធផលដ៏មានអត្ថន័យសម្រាប់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរក កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនវៀតណាមដែលបាត់ខ្លួន; ការស្វែងរកនិងបោះសម្អាតគ្រាប់បែកមីន; ការប្រព្រឹត្តិកម្មសារធាតុគីមីពុលឌីអុកស៊ីន និងការឧបត្ថម្ភដល់ជនពិការដោយសារសង្គ្រាម៕
តាម vovworld.vn/km-KH