ព័ត៌មាន រុស្ស៊ីអំពាវនាវឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ 30/04/2026 កាលពីថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ក្នុងនាមជាភាគីទទួលខុសត្រូវនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រុស្ស៊ីតែងតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ និងស្មារតីនៃសន្ធិសញ្ញានេះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Sputnik/Ramil Sitdikov/Kremlin via REUTERSនៅក្នុងសារទៅកាន់សន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី ១១ លោកប្រធានាធិបតី ពូទីន បានថ្លែងថា៖ «យើងជឿជាក់ថា នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាបច្ចុប្បន្ន ត្រូវការកិច្ចខិតខំប្រឹងប្រែងពហុភាគីបន្ថែមទៀត ដើម្បីជួយសម្រួលដល់វឌ្ឍនភាពលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកមួយដោយគ្មានអាវុធនុយក្លេអ៊ែរ ខណៈពេលដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយឡើយ»។លើសពីនេះ មេដឹកនាំរុស្ស៊ីបានអះអាងថា ប្រទេសដែលបំពេញកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ក្រោមសន្ធិសញ្ញានេះ មានសិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ដោយគ្មានការរឹតត្បិតហួសហេតុ។ ក្នុងនាមជាប្រទេសឈានមុខគេផ្នែកថាមពលនុយក្លេអ៊ែរ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីចូលរួម NPT ដែលមានការយកចិត្តទូកដាក់។សន្និសីទត្រួតពិនិត្យសន្ធិសញ្ញា NPT លើកទី ១១ បានប្រព្រឹត្តទៅក្នុងរយៈពេលបួនសប្តាហ៍ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ២២ ខែឧសភា មានការចូលរួមពីប្រតិភូចំនួន ១៩១ តំណាងបណ្តាប្រទេសជាសមាជិក NPT អង្គការអន្តរជាតិ និងតំបន់ អង្គការនិងចលនាមិនមែនរដ្ឋាភិបាលទូទាំងពិភពលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ៕ តាម vovworld.vn/km-KH

កាលពីថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ក្នុងនាមជាភាគីទទួលខុសត្រូវនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រុស្ស៊ីតែងតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ និងស្មារតីនៃសន្ធិសញ្ញានេះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Sputnik/Ramil Sitdikov/Kremlin via REUTERSនៅក្នុងសារទៅកាន់សន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី ១១ លោកប្រធានាធិបតី ពូទីន បានថ្លែងថា៖ «យើងជឿជាក់ថា នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាបច្ចុប្បន្ន ត្រូវការកិច្ចខិតខំប្រឹងប្រែងពហុភាគីបន្ថែមទៀត ដើម្បីជួយសម្រួលដល់វឌ្ឍនភាពលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកមួយដោយគ្មានអាវុធនុយក្លេអ៊ែរ ខណៈពេលដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយឡើយ»។លើសពីនេះ មេដឹកនាំរុស្ស៊ីបានអះអាងថា ប្រទេសដែលបំពេញកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ក្រោមសន្ធិសញ្ញានេះ មានសិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ដោយគ្មានការរឹតត្បិតហួសហេតុ។ ក្នុងនាមជាប្រទេសឈានមុខគេផ្នែកថាមពលនុយក្លេអ៊ែរ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីចូលរួម NPT ដែលមានការយកចិត្តទូកដាក់។សន្និសីទត្រួតពិនិត្យសន្ធិសញ្ញា NPT លើកទី ១១ បានប្រព្រឹត្តទៅក្នុងរយៈពេលបួនសប្តាហ៍ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ២២ ខែឧសភា មានការចូលរួមពីប្រតិភូចំនួន ១៩១ តំណាងបណ្តាប្រទេសជាសមាជិក NPT អង្គការអន្តរជាតិ និងតំបន់ អង្គការនិងចលនាមិនមែនរដ្ឋាភិបាលទូទាំងពិភពលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ៕
អត្ថបទផ្សេងទៀត ប្រជាជនលីបង់ជាង ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរដោយសារតែជម្លោះ30/04/2026ព័ត៌មាននាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹងវិបត្តិអសន្តិសុខស្បៀងអាហារក្នុងអំឡុងពេលចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។ មិត្តភក្តិអន្តរជាតិកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍និងទិសដៅថ្មីរបស់វៀតណាម30/04/2026ព័ត៌មានពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកត្រឡប់មកវិញលើកទី ១៧២30/04/2026ព័ត៌មានវៀតណាមធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព30/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា30/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមអបអរសាទរក្រុមបាល់ទាត់បុរសអាយុក្រោម ១៧ ឆ្នាំជម្រើសជាតិ30/04/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី29/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត